
អន្ដរជាតិ៖ នៅថ្ងៃអង្គារនេះ ក្រុមគ្រួសារ និងមិត្តភ័ក្តិតារាម៉ូដែលហុងកុង Abby Choi បានបង្ហាញខ្លួនជាសាធារណលើកដំបូងរបស់ពួកគេ ចាប់តាំងពីកើតមានឃាតកម្មមកលើនាង ដោយពួកគេជួបជុំគ្នានៅខាងក្រៅកន្លែងកើតហេតុនៅសង្កាត់ Tai Po ស្ថិតក្នុងតំបន់ជាយក្រុងហុងកុង ដើម្បីកាន់មរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធនាង។
នៅរសៀលថ្ងៃនេះ ក្រុមអ្នកកាន់ទុក្ខទាំងនេះ បានទៅដល់ភូមិ Lung Mei Tsuen នៅជិតផ្ទះ ដែលនគរបាលរកឃើញបំណែកសាកសពរបស់នាង Choi។ លោក Cheng គឺជាសមាជិកអង្គការសប្បុរសធម៌ Paomes ដែលត្រូវបានបង្កើតរួមគ្នាដោយនាង Choiនិយាយថា ស្វាមីតារាម៉ូដែលវ័យ ២៨ឆ្នាំម្នាក់នេះ ឪពុក-ម្តាយក្មេក និងឪពុក-ម្តាយបង្កើតរបស់នាង បានចូលរួមពិធីកាន់មរណទុក្ខ និងបានគោរពវិញ្ញាណក្ខន្ធនាង៕
