កម្ពុជាចែករំលែកការអនុវត្តល្អៗស្ដីពីការលើកកម្ពស់សិទ្ធិមនុស្ស នៅអំឡុងការរាលដាលនៃជំងឺកូវីដ

2023/02/28 08:08:05 pm        477

ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា តំណាងឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ប្រធានគណៈកម្មាធិការសិទ្ធិ​មនុស្សកម្ពុជា (គ.ស.ម.ក.) និងជាតំណាង​កម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស(អាយឆា) លោកជំទាវ អ៊ុច និពន្ធ សមាជិកនិងជាអគ្គនាយិកា នៃអគ្គនាយកដ្ឋានរដ្ឋបាលនិងបណ្ដឹង នៃ គ.ស.ម.ក. បានដឹកនាំគណៈប្រតិភូ អាយឆា-កម្ពុជា ចូលរួមកិច្ចប្រជុំអាយឆាលើកទី៣៦ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ដែល​ប្រព្រឹត្ត​ទៅ​នៅ​លេខាធិការដ្ឋាន​អាស៊ាន រដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។​

ក្នុងនាម ឯកឧត្តម កែវ រ៉េមី ​​តំណាង​អាយឆា-កម្ពុជា លោកជំទាវ អ៊ុច និពន្ធ បាន​សម្ដែង​នូវ​ការ​អបអរសាទចំពោះ រអាយឆា-ឥណ្ឌូណេស៊ី ក្នុងតួនាទីជាប្រធានអាយឆាឆ្នាំ​២០២៣។ នៅ​ថ្ងៃទី​១នៃ​កិច្ចប្រជុំនេះ បានអនុម័ត​លើ​របៀបវារៈ​នៃ​កិច្ចប្រជុំ ហើយបាន​ពិភាក្សា​លើកិច្ចការមួយចំនួន​ និង​កម្មវិធីសកម្មភាពអាទិភាព​របស់អាយឆាឆ្នាំ​២០២៣។ ​នៅ​ថ្ងៃនេះដែរក៏មាន​កិច្ចប្រជុំ​រវាង​ អាយឆា និង​គណៈប្រតិភូ​សហភាពអឺរ៉ុប ដែល​បាន​ពិភាក្សា​ពី​កិច្ចសហប្រតិបត្តិការ​កន្លងមក និង​គម្រោង​នៃកិច្ចសហប្រតិបត្តិការ​បន្តរវាងអាយឆា និង​សហភាពអឺរ៉ុប។

នៅក្នុងកិច្ចប្រជុំលើកទី៣៦នេះ អាយឆា-កម្ពុជា នឹងធ្វើបច្ចុប្បន្នភាពអំពីការងារ​មួយចំនួនអំឡុង​ពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាយឆាឆ្នាំ២០២២ រួមទាំងគម្រោងដែលកម្ពុជាគ្រោងនឹងរៀបចំធ្វើក្នុងឆ្នាំ២០២៣ ក្នុងនោះរួមមាន៖ ១. កិច្ចសន្ទនា​ថ្នាក់តំបន់៖ ការចែករំលែកការអនុវត្តល្អៗស្ដីពីការលើកកម្ពស់សិទ្ធិមនុ ស្សអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ាន និង ២.ការតស៊ូមតិ(ជជែកដេញដោល) ស្ដីពីសិទ្ធិមនុស្សអាស៊ាន៕ ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

សម្ដេចធិបតី និងលោកជំទាវបណ្ឌិតអបអរសាទរ និងជូនពរជ័យដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និងក្រៅប្រទេសដែលនឹងចូលបួសខែរ៉ម៉ាឌន
2026/02/18 09:44:28 pm        1
ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងប្រែក្លាយផ្លូវជនបទកាន់តែរឹងមាំ គាំទ្រការរស់នៅរបស់ប្រជាជន
2026/02/18 06:59:00 pm        1
កម្ពុជាបង្ហាញជំហរដាច់ខាតដើម្បីបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា ជូនដល់តំណាងអង្គទូតបរទេសចំនួន ២៦ និងតំណាងសហភាពអឺរ៉ុប (EU)នៅកម្ពុជា
2026/02/18 05:25:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី និងលោកជំទាវបណ្ឌិតអបអរសាទរ និងជូនពរជ័យដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និងក្រៅប្រទេសដែលនឹងចូលបួសខែរ៉ម៉ាឌន

2026/02/18 09:44:28 pm
​ជនមូស្លីមអាហ្វហ្គានីស្ថានប្រឈមនឹងតម្លៃចំណីអាហារកើនឡើងខ្ពស់ ខណៈបុណ្យរ៉ាម៉ាដានចាប់ផ្តើម
2026/02/18 08:11:04 pm
​គ្រូបង្រៀនហ្កាហ្សា បើកមជ្ឈមណ្ឌលសិក្សាឥតគិតថ្លៃសម្រាប់ក្មេងជម្លៀសខ្លួននៅទីក្រុង Arish របស់អេហ្ស៊ីប
2026/02/18 08:06:50 pm
​លោក Lavrov ជួបសមភាគីគុយបា ខណៈរុស្ស៊ីនិយាយថា ខ្លួននឹងបន្តផ្តល់ការគាំទ្រដល់ទីក្រុងឡាហាវ៉ាន់
2026/02/18 08:01:02 pm
​អ៊ុយក្រែន និងរុស្ស៊ី មិនបានបង្ហាញសញ្ញាវឌ្ឍនភាពឡើយ ក្រោយបញ្ចប់ការចរចារ ២ថ្ងៃ នៅស្វីស
2026/02/18 07:56:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/15 04:10:52 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/18 06:10:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/15 01:40:24 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/16 08:30:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am