ភ្នំពេញ៖ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារ សិក្សាចំនួន២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត ៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងនិងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៦៥ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលប្រទេសកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ។
សម្តេចតេជោ បានរំលឹកអតីតកាលដ៏ជូរចត់ថា អ្នកតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ សេរី តែអ្នកបែរជាគាំទ្ររដ្ឋប្រហារនៅភ្នំពេញ ធ្វើឱ្យកម្ពុជាធ្លាក់ចូលក្នុងជ្រោះមរណៈ នៃរបបប៉ុលពត និងគាំទ្រអាសនៈខ្មែរក្រហមនៅអង្គការសហប្រជាជាតិថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់បរទេសទាំងឡាយ សូមកុំលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា និងកុំឱ្យប្រវត្តិសាស្ត្រជ្រាំដែលកើតឡើងនៅប្រទេស និងប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាមិនអនុញ្ញាតឱ្យបរទេសទាំងឡាយ កសាងកំហុសដ៏ឈឺចាប់មកលើប្រទេសកម្ពុជាបន្តទៅទៀតឡើយ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា គ្មានការជោគជ័យណា ដែលកើតឡើងដោយមិនឆ្លងកាត់ការលំបាកនោះទេ។ កម្ពុជាមានប្រវត្តិឈឺចាប់ ទឹកភ្នែក និងស្លាប់អាយុជីវិតមនុស្សអស់ជាច្រើន។
សម្តេចតេជោ ហ៊ុន សែន សម្តេចតេជោ ហ៊ុន សែនថ្លែងថា«គ្មានជោគជ័យណាមួយដែលមិនកើតចេញពីការលំបាកទេ ដូច្នេះជោគជ័យនៃការលំបាកនេះ គឺត្រូវថែរក្សាឱ្យបាន ជាពិសេសគឺកត្តាសុខសន្ដិភាព ដូច្នេះទើបគ្រប់គ្នាបានចង់ចាំនៅថ្ងៃរំដោះ ៧ មករា ដែលបានរំដោះជីវិតរបស់ប្រជាជននៅទូទាំងប្រទេស»។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាកំណត់យកឆ្នាំ២០២៥ ដោះស្រាយបញ្ហាគ្រាប់មីនឱ្យអស់ពីទឹកដីកម្ពុជា។ សម្តេចបញ្ជាក់ថា កម្ពុជាមានសង្គ្រាម ហែកហួរ បែកបាក់ ធំណាស់ ដែលទាមទារឱ្យយើង ប្រឹងប្រែងដើម្បីស្តារឡើងវិញលើគ្រប់វិស័យ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា វឌ្ឍនភាពក្នុងវិស័យអប់រំនៅកម្ពុជា គឺបានឆ្លុះបញ្ចាំងពីការរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ ជំនាន់មុនមានតិចតួចណាស់ដែលយុវជនបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ប៉ុន្ដែនៅពេលនេះនិស្សិតរាប់ម៉ឺនក្នុង១ឆ្នាំៗបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បណ្ឌិត ដែលនេះបានបញ្ហាពីកត្តាសុខសន្ដិភាព និងការអភិវឌ្ឍនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សូមកុំខ្លាចក្នុងការចំណាយដើមទុន លើការវិនិយោគលើវិស័យអប់រំសិក្សាធិការ ដែលការវិនិយោគនេះ ទទួលបានលទ្ធផលធំណាស់ នោះគឺធនធានមនុស្ស ដែលជាកត្តាជំរុញភាពធន់មាំ នៃសេដ្ឋកិច្ច និងសង្គម។
សម្តេចតេជោ ថ្លែងថា រាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទាំងរឹង និងទន់ក្នុងនោះរចនាសម្ព័ន្ធទន់គឺធនធានមនុស្ស។
សម្តេចតេជោ ហ៊ុន សែន ចោទសួរថា ហេតុអ្វីការសិក្សានៅថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិស្សិត ជិត ៥ពាន់នាក់ ក្នុនោះមានស្រ្ដីតែជាង ១ ពាន់នាក់? សម្ដេចថ្លែងថា ចំនួននេះតិចតួចណាស់ ដោយសម្ដេចជំរុញឱ្យមានសិក្សាឡើងវិញលើចំនួនស្រ្ដីសិក្សានៅទីនេះ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា វាមិនមែនជាភាពត្រឹមត្រូវទេ ដែលខ្លួនឯងរស់នៅ និងសិក្សានៅក្នុងប្រទេស ស្រាប់តែបានចេញទៅរស់នៅក្រៅប្រទេស មកបង្អាប់សញ្ញាបត្រនៅក្នុងប្រទេសទៅវិញ។ សម្តេចតេជោ ហ៊ុន សែន សូមមានការដឹងគុណទីកន្លែងកំណើត និងមាតុភូមិរបស់យើង។
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំថា «ធ្វើជាមនុស្ស បើមិនដឹងគុណស្រ័យរាជរដ្ឋាភិបាល និងប្រទេជាតិខ្លួនឯងទេ គួរណាស់តែដឹងគុណស្រ័យមាតាបិតា អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូរបស់ខ្លួនដែរ ព្រោះមិនដែលឥន្រ្ទី កើតចេញពីអាចម៍គោទេ»។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាមិនប្រកាសថាជំងឺកូវីដ-១៩ ជាជំងឺផ្តាសាយធម្មតា ដូចប្រទេសមួយចំនួនប្រកាសនោះទេ។ សម្តេចបញ្ជាក់ថា «កម្ពុជានៅទន់ខ្សោយនៅឡើយ ដែលវិធានការសុខាភិបាល និងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតែជារឿងចាំបាច់ ដែលយើងត្រូវធ្វើ និងប្រតិបត្តិ»។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា គ្រាន់តែសារសំឡេងសម្តេចរឿងវិធានការសត្វក្ងោក មានអ្នកចូលស្តាប់ជាង៣៦ម៉ឺននាក់ ក្នុងចំណោមអ្នកJoinតេឡេក្រាមសម្តេចជាង៥៤ម៉ឺននាក់។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សារសំឡេងរបស់សម្តេចរឿងសត្វក្ងោក មានChanel Telegram និងFacebook របស់ទូរទស្សន៍BTV បានផ្សព្វផ្សាយមុនគេទាំងអស់ បន្ទាប់មកមានបណ្តាញសារព័ត៌មាននានាបានផ្សព្វផ្សាយជាបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សារសំឡេងរបស់សម្តេចរឿងវិធានការសត្វក្ងោក មានChanel Telegram និងFacebook របស់ទូរទស្សន៍BTV បានផ្សព្វផ្សាយមុនគេទាំងអស់ បន្ទាប់មកមានបណ្តាញសារព័ត៌មាននានាបានផ្សព្វផ្សាយជាបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចបានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ដល់គ្រួសារម្ចាស់ក្ងោក ដើម្បីរៀបចំទ្រុង ,ចំណី ព្រមទាំងជីវភាពក្រុមគ្រួសារម្ចាស់ក្ងោក បន្ទាប់ពីរដ្ឋបាលព្រៃឈើប្រគល់សត្វក្ងោកដល់ម្ចាស់វិញ។
សម្តេចតេជោ ហ៊ុន សែន បន្តថា យើងគួរលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋចិញ្ចឹមសត្វដែលជិតផុតពូជ ជាជាងទៅចាប់យក សត្វដែលប្រជាពលរដ្ឋខំចិញ្ចឹមមកទុក។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចមិនបន្ទោសមន្ត្រីអនុវត្តន៍ច្បាប់រឿងចាប់យកសត្វក្ងោកអ្នកភូមិចិញ្ចឹមឡើយ ប្រហែលជាមន្ត្រីអនុវត្តន៍ច្បាប់សំអាងលើហេតុផលដែលមាននៅក្នុងច្បាប់។ សម្តេចបញ្ជាក់ថា «បើមានមាត្រាណាមួយ និយាយអំពីការរឹតត្បឹតនេះ សូមធ្វើការកែប្រែ ឬវិសោធនកម្មច្បាប់ត្រង់មាត្រានោះតែម្តង»។
សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យពិនិត្យបន្ទាន់លើបញ្ហាច្បាប់ដែលពាក់ព័ន្ធ ដើម្បីបង្កើតសត្វព្រៃឡើងវិញ។ សម្ដេច បញ្ជាក់ថា សត្វនេះអាចចិញ្ចឹម ហើយអាចយកទៅលែងនៅក្នុងព្រៃឡើងវិញ។ សត្វកម្រដូចជាសត្វក្ងោក និងសត្វកម្រផ្សេងទៀតបើងាយចិញ្ចឹមត្រូវបន្តចិញ្ចឹមហើយលែងទៅព្រៃ។ សកម្មភាពនេះបង្ហាញពីស្ថានភាពល្អ នៃការអភិរក្សសត្វព្រៃនៅកម្ពុជាឡើងវិញផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់មន្ត្រីរាជរដ្ឋាភិបាល ដែលត្រូវទូរស័ព្ទឆ្លងមតិណែនាំ និងយោបល់ពីសម្តេច សូមមេត្តាគិតឱ្យច្បាស់ថាត្រូវឆ្លងមតិ ឬយោបល់ប៉ុន្មាន?សូមកុំមួយពេល ហៅទូរស័ព្ទមកសម្តេចច្រើនដង ដែលនាំឱ្យរំខានដល់កិច្ចការផ្សេងៗ។
សម្ដេចតេជោ អំពាវនាវដល់បណ្ដាបក្សនយោបាយ ឱ្យគោរពដល់សិទ្ធិប្រជាពលរដ្ឋ និងប្រជាធិបតេយ្យ។ សម្ដេចតេជោថ្លែងថា កន្លងមកក្រុមយុវជន សង្គមស៊ីវិលដែលធ្លាប់គាំទ្របក្សប្រឆាំង និងរិះគន់រាជរដ្ឋាភិបាល ប៉ុន្ដែពេលនេះពួកគេបែរមកគាំទ្រសកម្មភាព និងងារងារជាមួយរាជរដ្ឋាភិបាល បែរជាក្រុមបក្សនយោបាយប្រឆាំងទាំងនោះនាំគ្នារិះគន់និងប្រមាថដល់ពួកគេទៅវិញ ដែលសកម្មភាពនេះគ្មានការគោរពលទ្ធិប្រជាធិបតេយ្យពិតប្រាកដនោះទេ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តាំផ្ញើដល់ក្រុមជ្រុលនិយមមួយចំនួន សូមកុំវាយតម្លៃអតីតអ្នកប្រឆាំងមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាថា ជាអ្នកលក់ខ្លួន ឬលក់ក្បាលឱ្យគណបក្សប្រជាជនកម្ពុជា។ សម្តេចអំពាវនាវ «សូមផ្តល់តម្លៃដល់មនុស្សគ្រប់គ្នា ក្នុងឋានៈដែលខ្លួនប្រកាសក្តែងៗថាជាប្រជាធិបតេយ្យ សេរី....[]»។
សម្ដេចតេជោ ហ៊ុន សេន អំពាវនាវដល់បណ្ដាបក្សនយោបាយ ឱ្យគោរពដល់សិទ្ធិប្រជាពលរដ្ឋ និងប្រជាធិបតេយ្យ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ក្រុមយុវជន នៃអង្គការសង្គមស៊ីវិល ដែល ត្រូវក្រុមបក្សនយោបាយប្រឆាំង រិះគន់ និងប្រមាថ សូមកុំប្រើហិង្សាតបទៅវិញ ដោយត្រូវឆ្លើយតបត្រឹមលិខិត ឬសំណេរបានហើយ៕














