កងកម្លាំង​រុស្ស៊ី​បង្កើន​ការវាយលុក​ខ្លាំង​លើ​ទីក្រុង Bakhmut របស់​អ៊ុយ​ក្រែ​ន​ក្នុងការ​ព្យាយាម​បង្ហាញ​ជ័យជម្នះ​ក្នុង​សង្គ្រាម​

2023/03/01 04:16:07 pm        521

​អ៊ុយក្រែន៖ កងកម្លាំង​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ​ ទី​២៨​ ខែ​កុម្ភៈ បាន​វាយ​សន្ធាប់​ទៅមុខ​កាន់​តែខ្លាំង​រយៈ​ពេល​ជាច្រើន​សប្ដាហ៍​ ដើម្បី​ឡោមព័ទ្ធ​ និង​ដណ្ដើមយក​ទីក្រុង ​Bakhmut ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន ជាទី​ដែល​យោធា​អ៊ុយ​ក្រែ​ន​បាន​ហៅថា​ជា​ការ​វាយប្រហារ​ភ្លាមៗ​ទាំង​កម្រោល​។

​ការ​ដណ្ដើម​យក​បាន​ទី​ក្រុង Bakhmut ដែល​ជា​ទីតាំង​សមរភូមិ​ដ៏​បង្ហូរ​ឈាម​បំផុត​ ក្នុង​សង្គ្រាម​មាន​អាយុកាល​មួយ​ឆ្នាំ​របស់​អ៊ុយ​ក្រែ​ន នឹង​ក្លាយ​ជា​រង្វាន់​ដ៏​ធំ​ដំបូង​របស់​រុស្ស៊ី​ក្នុង​ពេល​ជាង​ ៦​ខែ​មកនេះ​។​ វា​នឹង​ក្លាយជា​ការបើកផ្លូវ​វាយ​ដណ្ដើមយក​តំបន់​ជាយក្រុង​សំខាន់ៗ​ដែល​នៅសល់​ចុងក្រោយនៅក្នុង​តំបន់ ​Donetsk មួយ​ក្នុងចំណោម​តំបន់​ទាំង​៤ ដែល​រុស្ស៊ីបានដាក់​បញ្ចូល​ជា​ឧបសម្ព័ន្ធ​រួចទៅហើយ​។ ​មេបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ​អ៊ុយ​ក្រែ​នបាន​និយាយ​នៅក្នុង​សេចក្ដី​ថ្លែង​ណ៍​ប្រចាំថ្ងៃ​ពេល​ល្ងាច​ថា នៅក្នុង​ទីក្រុង Bakhmut សត្រូវ​កំពុង​វាយ​សន្ធាប់​ខ្លាំង ហើយ​ការវាយប្រហារ​នៅតែ​បន្ត​នៅឡើយ​។

​ខណៈ​ការវាយប្រហារ​ភាគច្រើន​របស់​រុស្ស៊ីផ្ដោតលើ​ទីក្រុង Bakhmut ​និង​ទីក្រុង​តូចៗ​ព្រមទាំង​ភូមិឋាន​ផ្សេងទៀត​នៅក្នុង​ខេត្ត Donetsk សេចក្ដីថ្លែងការណ៍​ដដែល​នេះបាន​និយាយថា កងកម្លាំង​រុស្ស៊ីបាន​បាញ់​ផ្លោង​លើ​ភូមិ​ជាង ​២០ នៅក្នុង​តំបន់​ភាគ​ខាងជើងជិត​ព្រំដែន​រុស្ស៊ី ក្នុងនោះ​ក៏មាន​ទីក្រុង Chernihiv ទីក្រុង Sumy និង​ទីក្រុង Kharkiv ផងដែរ​។ ​នៅ​ជុំវិញ​ទីក្រុង Bakhmut ទាហាន​រុស្ស៊ី រួមទាំង​ក្រុម​អ្នក​ប្រយុទ្ធ​ស៊ី​ឈ្នួល​មកពី​ក្រុមវ៉េ​កណា (Wagner ) កំពុង​ព្យាយាម​កាត់ផ្ដាច់​បណ្ដាញ​ផ្គត់ផ្គង់​របស់​ក្រុម​អ្នកការពារ​ជាតិ​អ៊ុយ​ក្រែ​ន និង​បង្ខំ​ឲ្យ​ពួកគេ​ប្រគល់​ខ្លួន ឬដកថយ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm