សម្តេចតេជោផ្ញើសារជាថ្មី ទៅប្រទេសមួយចំនួនសូមកុំសាងកំហុសទី៣ ចំពោះកម្ពុជា

2023/03/01 04:44:18 pm        565

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានផ្ញើសារជាថ្មី ទៅកាន់ប្រទេសមួយចំនួនថា សូមកុំសាងកំហុសទី៣ចំពោះយើងខ្ញុំអី។

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធ អគារសិក្សាថ្មី២ខ្នងនិងប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រនាព្រឹក ថ្ងៃទី១ ខែ មីនា ឆ្នាំ២០២៣ ជាមួយនឹងការរាប់ថយក្រោយសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ដែលនៅដល់តែ៦៥ថ្ងៃទៀត​ព្រមជាមួយនឹងការរំលឹកពីអតីតកាល នៃការលំបាករបស់កម្ពុជាដែលបន្សល់ទុក ដោយរបួសស្នាម​នៃសង្គ្រាមពីអតីតកាល សម្តេចក៏បានរំលឹកជាថ្មីទៅកាន់ប្រទេសមួយចំនួនថា សូមកុំសាងកំហុសទី៣ ចំពោះយើងខ្ញុំអី!។ វាលំបាកណាស់សម្រាប់យើងដែល​ការចាប់ផ្តើមចេញពីបាតដៃទទេ…..រហូតដល់៥:០៩ត្រង់ពាក្យសុំកុំសាងកំហុសទី៣នៅកម្ពុជា។


សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា នេះគឺជាពាក្យដែលហ៊ុនសែននិយាយ ជាមួយ ប្រទេសមួយចំនួនដែលបានមកជួបជាមួយសម្ដេច ហើយតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ ប៉ុន្តែអ្នកខ្លះបានទទួលស្គាល់ថា នេះជាកំហុសដ៏ធំដែលប្រទេសខ្លួនឲ្យធ្វើមក​លើកម្ពុជាក៏ប៉ុន្តែមិនបាន​និយាយជាចំហរក្នុងអង្គប្រជុំនោះទេគ្រាន់តែជាការខ្សឹបប្រាប់សម្ដេច ក្នុងពេលជូនដំណើរចេញតែប៉ុណ្ណោះ។ សម្ដេចថារឿងនេះគឺជាកំហុសដ៏ធំរបស់ពួកគេដែលបានធ្វើមកលើយើងប៉ុន្តែពួកគេមិនដែលបានសុំទោស ឬក៏សម្ដែងការសោកស្ដាយនោះទេ។

សូមបញ្ជាក់ថា ក្នុងបញ្ហានេះហើយ ទើបរាល់វេទិកានានាសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋ​មន្ត្រី​តែងតែរំលឹកឲ្យជនរួមជាតិ ទោះក្នុងតម្លៃណាក៏ដោយត្រូវ រួបរួមសាមគ្គីគ្នាថែរក្សាសុខសន្តិភាព ដែលរកបានដោយលំបាក មកដល់ពេលនេះឲ្យខាងតែបាន៕ មុត សុត

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm