Rafael Nadal ដកខ្លួន​ពី​ការប្រកួត​នៅ​អាមេរិក​ដោយសារ​របួស​

2023/03/01 05:33:38 pm        104

​វាយ​កូន​បាល់​៖ ​កីឡាករ​វាយ​កូន​បាល់​អេ​ស្ប៉ា​ញ Rafael Nadal បានប្រកាស​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា នឹងមិន​ចូលរួម​ការប្រកួត ២កម្មវិធី​នៅ​ទឹកដី​សហរដ្ឋ​អា​មេ​រិ​កឡើ​យ​ដោយសារ​របួស​។​ ​​ព្រឹត្តិការណ៍​វាយ​កូន​បាល់​នៅក្នុង​ក្របខណ្ឌ Masters 1000 នៅ Indian Wells និង Miami ជាការប្រកួត​ដ៏​សំខាន់​មួយ​ដែល​រាប់​ពិន្ទុ​ចូលក្នុង​ចំណាត់ថ្នាក់​ពិភពលោក ATP World Ranking​។​

​​កីឡាករ​វ័យ ៣៦ឆ្នាំ​រូបនេះ​បាន​អវត្តមាន​ពី​ការប្រកួត​តាំងពី​ចាញ់​ត្រឹម​ជុំ​ទី២ នៅ Australian Open កាលពី​ខែមករា​។ ​​ម្ចាស់​ជើងឯក Grand Slam ២២លើក​រូបនេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​អវត្តមាន​យ៉ាងហោចណាស់ ៦សប្តាហ៍​ដោយសារ​បញ្ហា​ត្រគាក​នៅពេល​ចាញ់ Mackenzie McDonald​។ ​​Rafael Nadal ធ្លាប់​ឈ្នះ​ជើងឯក​ការប្រកួត Indian Wells ដែល​នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​ក្រោយបី​លើក​នៅ​ឆ្នាំ២០០៧ ២០០៩ និង ២០១៣ ហើយ​ឆ្នាំមុន​ចាញ់​កីឡាករ​ម្ចាស់​ស្រុក Taylor Fritz នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

​​Nadal នឹង​បន្ត​អវត្តមាន​ការប្រកួត​នៅ Miami មួយទៀត​ដែល​នឹង​ចាប់ផ្តើម​នៅ​រយៈពេល ៣សប្តាហ៍​ទៀត តែ​រំពឹងថា​នឹង​អាច​ចូលរួម​ការប្រកួត Monte Carlo Masters ទាន់ ដែលជា​ការប្រកួត​នៅលើ​ទីលាន​ដីក្រហម និង​ធ្លាប់​ឈ្នះ​ជើង​ឯក​នៅ​ទីនោះ ១១លើក​។ ​​ជាមួយគ្នា​នោះដែរ កីឡា​ករលេខ ២ ពិភពលោក​សញ្ជាតិ​អេ​ស្ប៉ា​ញ​ម្នាក់ទៀត Carlos Alcaraz និង​កីឡាករ​អង់គ្លេស Cameron Norrie ដែល​ឈ្នះ​ជើងឯក​ម្នា​ក់មួយ​កាលពី​ខែកុម្ភៈ​នោះ បានប្រកាស​ដកខ្លួន​ពី​ការប្រកួត Mexican Open ដែល​នឹង​ចាប់ផ្តើម​សប្តាហ៍​នេះ​ផងដែរ​ដោយសារ​បញ្ហា​របួស​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        313
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        390

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm