ព្រឹទ្ធសភា វាយតម្លៃខ្ពស់លើរាជរដ្ឋាភិបាល កំពុងអនុវត្តច្បាប់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ទប់ស្កាត់អតិផរណា

2023/03/01 06:45:13 pm        847

ភ្នំពេញ៖ ព្រឹទ្ធសភាជាតិ បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងអនុវត្តច្បាប់ និងខិតខំអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ទប់ស្កាត់អតិផរណា ហើយធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រជាពលដ្ឋ បានងើបឡើងវិញជាបណ្ដើរ បន្ទាប់ពីមានការធូរស្រាលនៃជំងឺកូវីដ-១៩ ។

បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅថ្ងៃទី១ ខែមិនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា ក្នុងចន្លោះសម័យប្រជុំលើកទី៩ នីតិកាលទី៤ ថ្នាក់ដឹកនាំ គណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មការក្រុមភូមិភាគ និងសមាជិកព្រឹទ្ធសភា បានជួប​ពិភាក្សា​ការងារជាមួយក្រសួងស្ថាប័ននានា និងចុះតាមបណ្ដារាជធានីខេត្ត ដើម្បីតាមដានវឌ្ឍនភាព នៃការអនុវត្តច្បាប់ និងគោលនយោបាយនានា ព្រមទាំងការអនុវត្តសង្គមសេដ្ឋកិច្ចលើគ្រប់វិស័យ ដោយឆ្លុះបញ្ចាំងតាមដំណើរបេសកកម្ម ទៅតាមមូលដ្ឋាន ។

ឯកឧត្តមបានបន្តថា យន្តការព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផល និងសមិទ្ធផលថ្មីៗ​បន្ថែមទៀត ក្នុងការអនុវត្តច្បាប់ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច លើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាល​ខិតខំសម្រេចបាន ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណាបានទាន់ពេលវេលា បានធ្វើឲ្យសេដ្ឋកិច្ចជាតិងើបឡើងវិញយ៉ាងឆាប់រហ័ស ធានាបាននូវវឌ្ឍនភាពរស់នៅរបស់​ប្រជាពលរដ្ឋទូទាំងប្រទេស ។

ឯកឧត្តម ម៉ម ប៊ុននាង បានបន្ថែមថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក អង្គប្រជុំ​គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចដោយដាក់របាយការណ៍ស្ដីពី សកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៃចន្លោះសម័យប្រជុំលើកទី៩ ទៅក្នុងរបៀបវារៈសម័យប្រជុំ នាថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៣ខាងមុខ ហើយព្រឹទ្ធសភានឹងលើកយករបៀបវារៈមួយទៀត ដើម្បីពិនិត្យ និងឲ្យយោបល់ គឺសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ក្នុងសម័យប្រជុំនេះផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម៖«ការអភិវឌ្ឍសមត្ថភាពយុវជន ជាមូលដ្ឋានគ្រឹះនៃនវានុវត្តន៍វិស័យកសិ-ស្បៀងនៅកម្ពុជា»
2026/10/25 01:54:38 pm        1
ក្រុមការងារអាហារូបករណ៍ អ.ម.ត រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់បេក្ខជនជ័យលាភី ឆ្នាំសិក្សា២០២៦-២០២៧ នាខេត្តបាត់ដំបង
2026/10/25 01:36:59 pm        1
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីប្រណាំងទូក បណ្តែតប្រទីប ថ្នាក់ខេត្ត ឆ្នាំ២០២៦
2026/10/25 01:27:17 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមហ៊ូទី និងសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត វាយប្រហារគ្នាដ៏ខ្លាំងក្លាបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសថ្មីៗ

2026/10/25 03:02:10 pm
​មនុស្ស ១១ នាក់របួសក្នុងការបាញ់ប្រហារជិតសាកលវិទ្យាល័យមួយក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក
2026/10/25 03:00:04 pm
​មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម៖«ការអភិវឌ្ឍសមត្ថភាពយុវជន ជាមូលដ្ឋានគ្រឹះនៃនវានុវត្តន៍វិស័យកសិ-ស្បៀងនៅកម្ពុជា»
2026/10/25 01:54:38 pm
​ក្រុមការងារអាហារូបករណ៍ អ.ម.ត រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់បេក្ខជនជ័យលាភី ឆ្នាំសិក្សា២០២៦-២០២៧ នាខេត្តបាត់ដំបង
2026/10/25 01:36:59 pm
​អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីប្រណាំងទូក បណ្តែតប្រទីប ថ្នាក់ខេត្ត ឆ្នាំ២០២៦
2026/10/25 01:27:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/25 08:36:11 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/25 03:43:41 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/22 01:09:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/24 02:52:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm