ភ្នំពេញ៖ រដ្ឋបាលខណ្ឌមានជ័យ លោក គៀង ចក់ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំក្រុមការងារ សហការជាមួយមន្ទីរការងារ បន្តចុះផ្សព្វផ្សាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសចុះស្រង់ស្ថិតិកម្មកររោងចក្រ និងភ្ជាប់ឆាណែលតេឡេក្រាម របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ជូនដើម្បីទទួលបានព័ត៌មានលឿនរហ័ស និងពិតប្រាកដ។
ក្នុងឱកាសនោះ លោក គៀង ចក់ បានលើកឡើងថា ការចុះស្រង់ស្ថិតិនេះ ដើម្បីធ្វើការផ្សព្វផ្សាយ និងសួរសុខទុក្ខ ដល់បងប្អូនកម្មករ ជាពិសេសបានភ្ជាប់ ឆាណែល តេឡេក្រាម របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ជូនដល់ពួកគាត់។
គួររំលឹកផងដែរ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រជុំផ្សព្វផ្សាយជូនដល់មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ ខណ្ឌ សង្កាត់ មន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញរាជធានីភ្នំពេញ ទាំងអស់ ក្នុងរាជធានីភ្នំពេញ បងប្អូនអាជីវករផ្សារ សមាជិកសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា និងជសមាជិកសមាគមសម្ព័ន្ធភាពអង្គការ សមាគម និងវិស័យឯកជននៅកម្ពុជាទាំងអស់ ចូលទៅកាន់គណនីតេឡេក្រាមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយផ្ទាល់ ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងឆាប់រហ័ស៕ អត្ថបទ៖ កុម្ភៈ






