រដ្ឋមន្រ្តីក្រសួងសុខាភិបាល ណែនាំដល់គ្រូពេទ្យទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់សេវាជូនដល់ពលរដ្ឋ

2023/03/01 09:14:00 pm        444

ឧត្តរមានជ័យ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំ ដល់ក្រុមគ្រូពេទ្យ និង​គណៈគ្រប់គ្រង់​មន្ទីរពេទ្យទាំងអស់ ត្រូវគោរព​ក្រម​សីលធម៌ និងវិជ្ជាជីៈ របស់ខ្លួនឱ្យបានល្អប្រសើរបន្ថែមទៀត ក្នុងការព្យាបាលដល់អ្នកជំងឺទូទៅប្រកបដោយគុណធម៌ សុជីវធម៌ ពិសេសចំពោះការផ្តល់​សេវា​នានាជូនពលរដ្ឋមិនត្រូវមានការយឺតយាវនោះទេ។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែង​នាថ្ងៃទី១មិនា ឆ្នាំ២០២៣​នេះនេះ ក្នុងឱកាស​អញ្ជើញ​ជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការប្រើប្រាស់​ជាផ្លូវការ នូវអគារសម្រាកព្យាបាល​ជំងឺមន្ទីរបង្អែកខេត្តឧត្តរមានជ័យថ្មីមួយខ្នង ជាគម្រោងថវិការបស់​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ និង​មានការចូលរួម​ពីអាជ្ញាធរខេត្តមន្ទីរស្ថាប័នពាក់ព័ន្ធ លោក​គ្រូពេទ្យអ្នកគ្រូពេទ្យ​រួមទាំង ប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។

បើតាមរបាយការណ៍របស់លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធាន​មន្ទីរសុខាភិបាល​នៃរដ្ឋបាល​ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ក្នុងអំឡុងឆ្នាំ២០០០ មន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យខេត្តត្រូវ​បានគ្រប់គ្រង់​ដោយមន្ទីរពេទ្យយោធា​កងទ័ពជើងកោគ ​លុះដល់ឆ្នាំ២០០២ មន្ទីរពេទ្យមួយនេះ ជា​មន្ទីរពេទ្យកំរិតCPA-2មានការផ្តល់សេវាផ្នែកសង្រ្គោះបន្ទាន់ វះកាត់ ​ពិនិត្យប្រភេទជំងឺធ្ងន់ បាន​ជាច្រើន។ ​ដោយឡែកអគារមន្ទីរពេទ្យថ្មីមួយខ្នងនេះ ចំណាយ​ពេល​សាងសង់​អស់រយៈពេល១៨ខែ មានបន្ទប់ ១៨បន្ទប់ ចំណាយថវិកាអស់ ២.៣៧៤.២២៧ដុល្លារ មាន​បំពាក់សម្ភារៈ បរិក្ខារ​វេជ្ជសាស្រ្ត​គ្រប់មុខប្រកបដោយ​សុវត្ថិភាព​ផ្នែកព្យាបាលមាន​ សម្ភព ​រោគស្រ្តី​ វះកាត់តូច ធំ និងពិនិត្យជំងឺ​មនុស្ស​ចាស់កុមារ​ទូទៅផងដែរ។

ក្នុងពិធីនោះដែរឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើកោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីសុខាភិបាល​ខេត្តឧត្តរមានជ័យ ទាំងអស់​ដែលកន្លងមក បាន​ខិតខំពុះពាររាល់​ឧបសគ្គប្រឈមផ្សេងៗ ចំពោះមុខ​ដោយ​មិនក្លាចនូវការនឿយហត់​ពិសេសក្នុង​អំឡុងយុទ្ធនាការទប់ស្កាត់ និងជំងឺកូវីដ-១៩កន្លងមក។

ឯកឧត្តមសាស្រ្តចារ្យ បញ្ជាក់ថា ​ទាំងអស់នេះ​សបញ្ជាក់ឲ្យឃើញកាន់តែច្បាស់​ពីការយកចិត្តទុក​ដាក់ខ្ពស់​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋផ្នែក​វិស័យ​សុខាភិបាល​ដោយពឹងផ្អែក​លើ​ស្មារតីទទួលខុស​ត្រូវខ្ពស់របស់បងប្អូនគ្រប់រូបដែលបានប្រឹងប្រែងកន្លងមក ជំនះរាល់ឧបសគ្គនានាទទួលបាន​ជោគជ័យ​ក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm