ប៉េរូ៖ បំណាក់ដីបានកប់លើលំនៅឋានយ៉ាងហោចណាស់ ១០ខ្នងនៅសហគមន៍ដាច់ស្រយាលមួយក្នុងប្រទេសប៉េរូដែលបានបំផ្លាញដំណាំជាច្រើន។
វីដេអូថតបានដោយអ្នកឃើញហេតុការណ៍បានបង្ហាញ ពីពេលដែលដីល្បាប់រអិលធ្លាក់ចុះពីចំណោតគ្របដណ្ដប់លើដើមឈើ និងលំនៅឋានច្រើនខ្នង។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ពុំមានជនរងគ្រោះស្លាប់នោះទេ។ យ៉ាងហោចណាស់ប្រជាជន ១០គ្រួសារបានបាត់បង់ផ្ទះសម្បែងរួមទាំងចម្ការកាហ្វេ កាកាវ និងចម្ការចេកជាដើម។ មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បានធ្វើដំណើរទៅកន្លែងកើតហេតុ ដើម្បីពិនិត្យមើលការខូចខាត៕
អត្ថបទ៖ ប៊ុនថន