ភ្នំពេញ៖ សពយោធាមួកខៀវកម្ពុជាមួយរូបដែលបានពលីក្នុងតំបន់ បេសកកម្មនៅសាធារណរដ្ឋម៉ាលី បានបញ្ជូនមកដល់កម្ពុជា នៅវេលារំលងអធ្រាត្រថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ដោយមានការប្រារព្ធពិធីទទួលសពតាមបែបផែនយោធា ក្រោមវត្តមាននាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
សពលោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត មេបញ្ជាការរងកងអនុសេនាធំវិស្វកម្មព្រលានយន្តហោះលេខ៧២៩ បានពលីជីវិត ក្នុងអំឡុងពេលបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅតំបន់តេសសាលីត កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣៕





