Cremonese យកឈ្នះ Roma ជា​ជ័យជំនះ​ដំបូង​បំផុត​នៅ Serie A រដូវ​កាល​នេះ​

2023/03/01 10:06:02 pm        64

​បាល់ទាត់៖ ​ក្រុម​បាត​តារាង​នៅ​ក្របខណ្ឌ​អ៊ីតាលី Serie A, Cremonese ទើបតែ​បាន​ស្គាល់​ជ័យជំនះ​ដំបូង​ក្នុង​រដូវ​កាល ក្រោយ​យកឈ្នះ AS Roma ២-១ យប់មិញ​ក្នុង​សប្តាហ៍​ទី២៤​។ ​​ក្រុម​ម្ចាស់ផ្ទះ Cremonese បើក​ការនាំ​មុខមុន​នៅ​នាទី​ទី១៧ ដោយ Frank Tsadjout ហើយ Roma ត្រូវ​រង់ចាំ​ដល់​នាទី​ទី៧១ ទើប​អាច​តាម​ស្មើ​បាន​ដោយ Leonardo Spinazzola​។

​​ដើម​វគ្គ​ទី២ នេះ​អ្នកចាត់ការ Roma លោក Jose Mourinho ត្រូវបាន​អាជ្ញាកណ្តាល​ផ្តល់​កាត​ក្រហម​បណ្តេញ​ចេញពី​ទីលាន​ ក្រោយ​ប៉ះ​ពាក្យសំដី​ជាមួយ​មន្ត្រី​ទី៤​។ ​​៧នាទី​មុន​ចប់​ការប្រកួត Cremonese ក៏មាន​ឱកាស​រក​គ្រាប់​បាល់​ជ័យជំនះ​ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​របស់ Daniel Ciofani​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ Cremonese បញ្ចប់​ការទន្ទឹងរង់ចាំ ២៤ប្រកួត​ទំរាំ​ឈ្នះ​ប្រកួត​ដំបូង និង​ឡើង​ពី​បាត​តារាង​លេខ២០ មកឈរ​លេខ១៩ ពីលើ Sampdoria វិញ​។​ ​​មួយគូ​ទៀត​យប់មិញ​ដែរ Juventus យកឈ្នះ​ក្រុម​រួម​ទីក្រុង Turin, Torino ដោយ​លទ្ធផល ៤-២ ឡើង​មកឈរ​លេខ៧ មាន ៣៥ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm