ចិន៖ ក្រុមមន្ត្រីចិនបានរិះគន់សហរដ្ឋអាមេរិក នៅក្នុងសេចក្ដីថ្លែងការណ៍ជាសាធារណៈនៅសប្ដាហ៍នេះ ក្រោយយន្តហោះល្បាត និងឈ្លបយកការណ៍ ១គ្រឿងប្រតិបត្តិការដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិកហោះហើរលើច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃចន្ទ។
អង្គភាពកងទ័ពជើងទឹកទី៧ របស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្ដីការណ៍មួយថា យន្តហោះឈ្លបយកការណ៍ Boeing P-8A Poseidon បានបង្កើតឡើងដើម្បីតាមដានសកម្មភាពដែនសមុទ្រ បេសកកម្មជួយសង្គ្រោះ និងស្វែងរក និងកម្ទេចនាវាមុជទឹកបានហោះហើរលើដែនអាកាសអន្តរជាតិ។ ទោះយ៉ាងណាក៏ដោយក្រុមអាជ្ញាធរចិនបានអះអាងថា យន្តហោះចម្បាំងនេះបានរំខានយ៉ាងខ្លាំងដល់ស្ថានភាពក្នុងតំបន់ និងបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពទូទាំងច្រកសមុទ្រតៃវ៉ាន់ នៅក្នុងការអត្ថាធិប្បាយចេញផ្សាយដោយគេហទំព័ររដ្ឋាភិបាល មានទំនាក់ទំនងជាមួយកងទ័ពរំដោះប្រជាជនចិន។
ភាពតានតឹងនៅលើច្រកសមុទ្រតៃវ៉ាន់ដែលជាផ្លូវទឹកមានទទឹងប្រហែល ១១០ម៉ាយល៍ដែលបំបែកកោះតៃវ៉ាន់ចេញពីទ្វីបអាស៊ី បានផ្ទុះឡើងជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក និងចិនអស់រយៈពេលជាច្រើនឆ្នាំ។ ទីក្រុងប៉េកាំងបន្តឃ្លាំមើលយ៉ាងដិតដល់នូវកោះនេះ ដែលតាមបច្ចេកទេសហៅថាសាធារណៈរដ្ឋចិន និងដែលបក្សកុម្មុយនិស្តចិនបានទាមទារ បើទោះបីជាតៃវ៉ាន់មានឋានៈជាដែនដីគ្រប់គ្រងដោយឯករាជ្យ និងប្រជាធិបតេយ្យក៏ដោយ៕
អត្ថបទ៖ សុខមាន