ក្រសួងចំនួន៤ ធ្វើបទបង្ហាញអំពីសារៈសំខាន់ នៃជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា

2023/03/02 12:53:53 am        883

ភ្នំពេញ៖ រាជបណ្ឌិត្យសភាកម្ពុជា បានបើកកិច្ចពិភាក្សាតុមូល ស្តីពី​សារៈសំខាន់ នៃការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយអញ្ញើញវាគ្មិនចំនួន ៤រូប មកពីតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងទេសចរណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីបង្ហាញពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិដ៏ជាក់លាក់របស់រាជរដ្ឋាភិបាលកម្ពុជា។

​ឯកឧត្តម យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា នៅក្រោយចប់កិច្ចពិភាក្សាតុមូល នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ថា ការលើកយកប្រធានបទខាងលើនេះ ដោយមើលឃើញថា ការបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ប្រជាពលរដ្ឋ ជាពិសេសយុវជននៅមានកម្រិត។

នៅក្នុងវេទិកានាឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ការបណ្តុះបណ្តាលវិជ្ជាជីវដើរតួនាទីសំខាន់ខ្លាំងណាស់ ហើយការធ្វើលើកិច្ចការងារនេះ មិនមែនគ្រាន់តែមានក្រសួង ឬស្ថាប័នមួយ អាចធ្វើទៅបាននោះទេ ពោលគឺ ទាមទាឲ្យចូលរួមទាំងអស់គ្នាទើបប្រទេសជាតិកាន់តែមានការរីកចម្រើន ជាពិសេស ការទាក់ទាញបាននូវការវិនិយោគប្រកបដោយចីរភាព ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងទីផ្សារការងារ។

សូមរម្លឹកថា កាលពីពេលកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជននៅគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសចំនួន ១លាន ៥សែននាក់ ដោយរដ្ឋធានាផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីឆ្នាំ២០២៣នេះតទៅ ដើម្បីធ្វើការអភិវឌ្ឍមូលធនមនុស្ស ដែលជាធនធាន ជន្ទល់គាំទ្រឱ្យការរីកចំរើននៃសង្គមសេដ្ឋកិច្ចជាតិក្នុងរយៈពេលខ្លី មធ្យម និងវែង ដោយជំរុញឱ្យប្រជាពលរដ្ឋមានការងារសមរម្យ និងកម្រិតជីវភាពកាន់តែប្រសើរឡើង ដោយធានាថា “ប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចំាជីវិត”៕ អត្ថបទ៖ ឈិត បូរ៉ាវី



អត្ថបទដែលទាក់ទង

ក្រសួងអធិការកិច្ច បង្ហាញសមិទ្ធផលក្នុងនីតិកាលទី៧ នៃរដ្ឋសភា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ដោយបានចុះធ្វើអធិការកិច្ច ២,៨០៧ អង្គភាព និងដោះស្រាយបណ្តឹងបញ្ចប់ ១៨៨ ករណី ក្នុងឱកាសជួបពិភាក្សាការងារជាមួយគណៈកម្មការទី១ នៃរដ្ឋសភា
2026/09/02 05:58:49 pm        1
ប្រតិបត្តិការឌីជីថលកាន់តែមានសារៈសំខាន់សម្រាប់សហគ្រាសនៅកម្ពុជា
2026/09/02 05:55:27 pm        1
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
2026/09/02 05:07:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​​មន្ត្រី៖ មាន​ឱកាសខ្ពស់​ ដែល​កម្មករជាប់ក្នុងរោងចក្រវារីអគ្គិសនីរបស់​នេប៉ាល់ នៅមានជីវិត

2026/09/02 07:12:48 pm
​អេស្តូនីជ្រើសរើសមន្ត្រី​ទទួលពាក្យ​បណ្ដឹង​ពលរដ្ឋ​ លោកស្រី​ Madise ជាប្រធានាធិបតីបន្ទាប់របស់ប្រទេស​
2026/09/02 06:49:17 pm
​លោក Tusk ព្រមានថា ប៉ុន្មនាន​ខែខាងមុខ អាចសម្រេចអនាគតរបស់អ៊ុយក្រែន និងសន្តិសុខរបស់អឺរ៉ុប
2026/09/02 06:47:16 pm
​មនុស្ស ១០នាក់បាត់ខ្លួន ខណៈនាវាដឹកទំនិញទួរគីលិច បន្ទាប់ពីបុកគ្នានៅឆ្នេរសមុទ្រក្បែរទីក្រុងអ៊ីស្តង់ ប៊ុល
2026/09/02 06:45:29 pm
​រដ្ឋមន្ត្រីការបរទេស៖ ក្រសួងការបរទេសអាល្លឺម៉ង់កោះអញ្ជើញបេសកជនរុស្ស៊ីជុំវិញឧប្បត្តិហេតុដ្រូននៅទីក្រុង Leipzig
2026/09/02 06:43:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/03 03:56:58 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/03 04:23:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/02 02:55:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm