អង្គការស្នាមញញឹមកម្ពុជា នឹងចុះពិនិត្យ ព្យាបាលវៈកាត់ដោយឥតគិតថ្លៃ ជូនអ្នកជំងឺពិការភាពមុខមាត់ផ្សេងៗ

2023/03/02 02:47:21 am        171

ភ្នំពេញ ៖ អង្គការស្នាមញញឹមកម្ពុជា សហការជាមួយសមាគម Rotary Club Likas Bay សមាគម Rotary Club Lu Chou និងមន្ទីរសុខាភិបាលខេត្តសៀមរាប នឹងរៀបចំការវះកាត់ដោយឥតគិតថ្លៃ រយៈពល៤ថ្ងៃ ជូនអ្នកជំងឺមាត់ឆែប/ក្រអូមឆែប និងពិការភាពមុខមាត់ផ្សេងៗ។

ការពិនិត្យអ្នកជំងឺ និងធ្វើឡើងនៅថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នៅមនី្ទរពេទ្យខេត្តសៀមរាបខាងមុខនេះ ជាមួយគ្នានឹងកម្មវិធីខាងលើនេះ អង្គការស្នាមញញឹមកម្ពុជា និងរៀបចំ «ការដើរដើម្បីស្នាមញញឹម ឆ្នាំ២០២៣» នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។ បើតាមលោកវេជ្ជបណ្ឌិត ម៉ុក ធាវី នាយកគ្រប់គ្រងវេជ្ជសាស្ត្រ នៃអង្គការស្នាមញញឹមកម្ពុជា បានលើកឡើង អង្គការស្នាមញញឹមកម្ពុជា ដំណើរការរហូតមកដល់សព្វថ្ងៃនេះ ដោយសារមានការឧបត្ថម្ភដោយផ្ទាល់ពីឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានជួយឧបត្ថម្ភ និងមានការចូលរួមពីសប្បុរសជន ដែលបានកសាងមជ្ឈមណ្ឌលស្នាមញញឹមកម្ពុជា នៃមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាន់ទី៣ អគារវៈកាត់ទូទៅ កុមារ និងកែលម្អ ដែលក្រុមការងារ​គ្រូពេទ្យ​ប្រើប្រាស់​រាល់ថ្ងៃសម្រាប់ព្យាបាលប្រជាពលរដ្ឋ ដែលមានពិការភាព មាត់ឆែប/ក្រអូមឆែប និងពិការភាពមុខមាត់ផ្សេងៗ។ បច្ចុប្បន្ននេះ យើងក៏បានប្រើប្រាស់មជ្ឈមណ្ឌលនេះ ក្នុងការព្យាបាលវៈកាត់ នៃជំងឺទូទៅជារៀងរាល់ថ្ងៃ។ បច្ចុប្បន្ននាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បានប្រឹងប្រែង​រៀបចំរចនាសម្ព័ន្ធក្នុងមនី្ទរពេទ្យ ​ជាពិសេស​ផ្នែកសោភណ្ឌសល្យសាស្រ្តឲ្យកាន់តែទំនើប។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា ចំពោះកុមារដែលក្រុមគ្រូពេទ្យទទួលការព្យាបាល វៈកាត់ គឺមានពិការភាព​ពីកំណើត ហើយកុមារពិការភាពពីកំណើត សង្កេតឃើញថាមានកត្តាច្រើនយ៉ាង ជាពិសេសក្នុងពេល​ដែលស្រី្តពពោះ​ក្នុងត្រីមាសទី១ ទារកទាមទារក្នុងការលូតលាស់។ ដូច្នេះនៅពេលមានការអាក់ខានលូតលាស់ដោយសារកត្តាណាមួយនោះ និងមកពីបងប្អូនស្រី្ត ប្រើប្រាស់ថ្នាំដោយ​មិនមាន​ពិគ្រោះជាមួយវជ្ជបណ្ឌិតឲ្យបានត្រឹមត្រូវ និងប្រើថ្នាំដោយគ្មានចេញវេជ្ជបញ្ជាត្រឹមត្រូវ នោះនឹងធ្វើឲ្យអាក់ខាន​ក្នុងការលូតលាស់របស់កុមារក្នុងត្រីមាសទី១នេះ ដូចជាការប្រើប្រាស់ថ្នាំមួយចំនួន មានការប៉ះពាល់ ហើយការថតឆ្លុះ​ញឹកញាប់ ក៏ត្រូវហាមឃាត់ ហាមជក់បារី និងតាមការសិក្សាស្រាវជ្រាវថ្មីទៀត គឺបង្ករឡើងដោយសារជំងឺស្អូច ដែលធ្វើឲ្យទារកពេលកើតមក គឺអាចមានពិការភាព។ ដូច្នេះក្នុងករណីពពោះដំបូង ត្រូវតែមានការប្រុងប្រយ័ត្ន​ក្នុងការថែទាំ ជាពិសេសកុំឲ្យមានការខ្វះអាហារូបត្ថម្ភ។ ដែលបច្ចុប្បន្ននេះ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានខិតខំប្រឹងប្រែងក្នុងការអប់រំសុខភាពដល់បងប្អូនប្រជាពលរដ្ឋយើងដែលជាស្រី្ត ក្នុងអំឡុងពេលដែល​ពពោះ​ផងដែរ។ លោកវេជ្ជបណ្ឌិត ម៉ុក ធាវី នាយកគ្រប់គ្រងវេជ្ជសាស្ត្រ នៃអង្គការស្នាមញញឹមកម្ពុជា ក៏បានអំពាវនាវ​ក្រុមគ្រួសារមានកូនមុខមាត់ឆែប និងក្រអូមឆែប ប្រញាប់មកទទួលយកសេវាវះកាត់ ជាមួយគ្រូពេទ្យឯកទេសក្នុង និងក្រៅប្រទេស ដោយឥតគិតថ្លៃ៕ អត្ថបទ ៖ រដ្ឋា​


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        14
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        226
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm