ឥណ្ឌា ផ្តល់ជំនួយដៃ​ និងជើងសិប្បនិម្មិត​ជូន​ជនពិការចំនួន ៦០០នាក់នៅខេត្តបន្ទាយមានជ័យ

2023/03/02 05:47:58 pm        305

បន្ទាយមានជ័យ៖ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ព្រំ សុភមង្គល អនុប្រធាន​អាជ្ញាធរ​មីន​កម្ពុជា រួមជាមួយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ​ និង​លោកជំទាវ​ឯក​អគ្គរដ្ឋ​ទូត​ឥណ្ឌា​ប្រចាំកម្ពុជា​ បានអញ្ជើញក្នុងពិធីបើកយុទ្ធនាការ​ «ឥណ្ឌា​ដើម្បីមនុស្សជាតិ​» ជំរុំផលិត និង​ផ្តល់ដៃ​ ជើង​ សិប្បនិម្មិតជូនជនមានពិការភាពចំនួន ៦០០នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ​ ធ្វើ​ឡើងនៅវិទ្យាស្ថានពហុបច្ចេកទេស ស្ថិតនៅភូមិកងវ៉ា​ សង្កាត់​កំពង់ស្វាយ​ ក្រុងសិរីសោភ័ណ​។

ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​ភាគី​ឥណ្ឌាដែលបានផ្តួចផ្តើមយុទ្ធនាការនេះឡើង ដែល​ជា​ការ​រួម​ចំណែក​ជាមួ​យ​រាជ​រដ្ឋាភិបាល​ក្នុង​ការគិតគូរពីជីវភាពរស់នៅរបស់ជនមានពិការភាព។ ឯកឧត្តម អ៊ុំ រាត្រី ថ្លែងថា ការ​ផ្តល់​ដៃ និងជើងសិប្បនិម្មិតនេះ ជាការគាំទ្រ និងលើកកម្ពស់សិទ្ធិស្មើភាពរបស់ជនមានពិការភាព ដែល​ពួកគាត់ត្រូវទទួលបានសិទ្ធិរស់រានដូចប្រជាពលរដ្ឋធម្មតា។

ឯកឧត្តម អ៊ុំ រាត្រី បញ្ជាក់ទៀតថា ពីមួយឆ្នាំទៅមួយឆ្នាំ រាជរដ្ឋាភិបាល​តែង​តែ​ជំរុញ​រាល់​សកម្មភាព​ទាំង​ឡាយ​ណាសំ​ដៅដ​ល់ការគាំពារជនមានពិការភាព ដើម្បីទទួលបានការលើកទឹកចិត្ត និងយក​ចិត្ត​ទុក​ដាក់ជាប់ជាប្រចាំ ដោយធ្វើយ៉ាងណាឲ្យពួកគាត់ទទួលបានសិទ្ធិពេញលេញ និង​មាន​ជីវភាព​ល្អប្រសើរ។

ឯកឧត្តម អ៊ុំ រាត្រី បានណែនាំដល់មន្ទីរជំនាញត្រូវបន្តតាមដានពីសុខទុក្ខ និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ ដើម្បីកាត់បន្ថយភាពរើសអើង និងភាពក្រីក្ររបស់ពួកគាត់៕ អត្ថបទ៖ ឧត្ដម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm