បាល់ទាត់៖ ប្រធានក្រុមជម្រើសជាតិអូទ្រីស David Alaba បានរងការរិះគន់ និងឈានទៅដល់ការរើសអើងទៀតផងនៅលើបណ្តាញសង្គម បន្ទាប់ពីសម្រេចចិត្តបោះឆ្នោតឱ្យខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ឈ្នះពានកីឡាករឆ្នើមរបស់ FIFA មិនមែនមិត្តរួមក្រុម Real Madrid, Karim Benzema។

កីឡាករអាហ្សង់ទីន Lionel Messi បានក្លាយជាម្ចាស់ពានកីឡាករឆ្នើមប្រចាំឆ្នាំមួយនេះជាលើកទី២ ក្រោយទទួលបានសំឡេងគាំទ្រច្រើនបំផុតពីលើ Kylian Mbappe និង Karim Benzema។ Alaba បាននិយាយថា ការសំរេចចិត្តបោះឆ្នោតឱ្យ Messi កើតឡើងពីការមូលមតិដោយមិត្តរួមក្រុមជម្រើសជាតិអូទ្រីសទាំងមូល មិនមែនជាការសំរេចចិត្តតែរូបគេម្នាក់ឯងឡើយ។ ឆ្លងកាត់ការមូលមតិភាគច្រើន ប្រធានក្រុម Alaba បានបោះឆ្នោតឱ្យ Messi លេខ១, Benzema លេខ២ Mbappe លេខ៣ ដែលធ្វើឱ្យអ្នកគាំទ្រ Real Madrid មិនសប្បាយចិត្ត ឈានដល់មានការរើសអើងនៅលើបណ្តាញសង្គមតាមរយៈការសរសេរពាក្យនៅលើ Trending #AlabaOut៕
អត្ថបទ៖នាង សុភាវុធ