
តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានឱ្យដឹងថា តាមរយៈលទ្ធផលនៃការប្រឡងប្រណាំងភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ខេត្តតាកែវ ក្នុងឆ្នាំ ២០២២ បានជាប់ចំណាត់ថ្នាក់លេខ១ ចំនួន៦៤ឃុំ សង្កាត់ និងលេខ២ចំនួន ៣៦ ឃុំ សង្កាត់។
ឯកឧត្តម អ៊ូច ភា អភិបាល បានបញ្ជាក់បែបនេះក្នុងសន្និសីទសារព័ត៌មានស្តីពីភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំ (២០១៨-២០២៣) របស់រដ្ឋបាលខេត្តតាកែវ ថ្ងៃទី ២ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រីនេះ។
ឯកឧត្ដមបញ្ជាក់ថា៖ «លទ្ធផលការប្រឡងប្រណាំងភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ខេត្តតាកែវ ឆ្នាំ២០២២ ចំណាត់ថ្នាក់លេខ១ មានចំនួន ៦៤ឃុំ សង្កាត់ លេខ២ មានចំនួន ៣៦ឃុំ សង្កាត់ ធៀបនឹងឆ្នាំ២០១៨ ចំណាត់ថ្នាក់លេខ១ មានចំនួន ៤៣ឃុំ សង្កាត់ លេខ២ មានចំនួន ៥៦ឃុំ សង្កាត់ និងលេខ៣ មានចំនួន ០១ឃុំ សង្កាត់»។
បើតាមឯកឧត្ដមអភិបាល ខេត្តតាកែវក៏បានផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋបានចំនួន ១២២.០១១សន្លឹក សៀវភៅគ្រួសារចំនួន ៥១.៩៧៣គ្រួសារ និងសៀវភៅស្នាក់នៅចំនួន ៤៩.០៤៦គ្រួសារផងដែរ៕