Pulisic ​និង Benzema រកបាន​ម្នាក់​ ១​គ្រាប់ ​ខណៈ Real Madrid និង Chelsea ស្មើគ្នា​ជើង​ទី១

2021/04/28 10:27:56 am        195

​បាល់ទាត់៖ ​ការប្រកួត​ក្រប​ខណ្ឌ UEFA Champions League បាន​ឈាន​ចូល​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​មួយ​គូ​យប់មិញ ក្រុម​ជើងឯក ១៣​សម័យ Real Madrid ស្វាគមន៍​ក្រុម​ជើងឯក ២០១២ តោ​ខៀវ Chelsea​។ ​Chelsea មកដល់​វគ្គ​នេះ​តាមរយៈ​ទម្រង់​ដ៏​អស្ចារ្យ ​ក្រោម​ការដឹកនាំ​របស់​លោក Thomas Tuchel​ ដែល​មក​ជំនួស​លោក Frank Lampard កាលពី​ខែ​មករា​។

​​ជាក់ស្តែង​ក្រុម​មកពី​ទីក្រុង​ឡុង​ដ៍​មួយ​នេះបាន​បើក​ការ​វាយ​សម្រុក ​និង​ស្ទើរ​តែ​រក​បាន​គ្រាប់​នាំមុខ​ទៅហើយ​ដោយ Timo Werner តែ​បែ​ជា​ស៊ុត​ចំ​អ្នកចាំទី Thibaut Courtois មុនពេល​ដែល Christian Pulisic ​រក​គ្រាប់​នាំមុខ​ទាល់តែ​បាន​នៅ​នាទី​ទី១៤​។ ​យ៉ាង​ណាក្តី​វគ្គ​ទី១ ដដែល​ក្រុម​ម្ចាស់ផ្ទះ Real Madrid ក៏​តាម​ស្មើ​វិញ​បាន​សំរេច​នៅ​នាទី​ទី២៩ ដោយ​ខ្សែប្រយុទ្ធបារាំង Karim Benzema​។ ​១-១ ក៏​ជា​លទ្ធផល​ល្អ​ដែរ​សំរាប់ Chelsea ដែលមាន​គ្រាប់​ចំណេញ​ក្រៅ​ដី​ ១​គ្រាប់ តែ​ពួកគេ​គួរតែ​ឈ្នះ​ការ​ប្រកួត​នេះ​តាមរយៈ​ការគ្រប់គ្រង​បាល់ និង​មានឱកាស​ស៊ុត​ច្រើន​លើ​ក្រុម​ម្ចាស់ផ្ទះ​។

​​បើ​និយាយ​ពី​ស្ថិតិ​របស់​លោក Thomas Tuchel ​មាន​ប្រវត្តិ​ដឹកនាំ​ក្រុម​មិនទាន់​ចាញ់​ឡើយ​ពេល​ជួប Real Madrid ៥​លើក​ឈ្នះ១ ស្មើ ៤​លើក​។ ​ចំណែក Real Madrid ដែល​មាន​ប្រវត្តិ​ជួប Chelsea ច្រើន​លើក​ដែរ​នោះក៏​មិន​ទាន់​មាន​ប្រវត្តិ​ឈ្នះ Chelsea ដែរ ៤​លើក​ចុង​ក្រោយ​ដែល​រួមមាន​ស្មើ​២ និងចាញ់២​។ ​ជំនួប​ជើង​ទី​២ រវាង​ក្រុម​ទាំងពីរ​នឹង​ត្រលប់​ទៅ​ទឹកដី Stamford Bridge របស់​តោ​ខៀវ Chelsea វិញ​នៅ​យប់​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am