អាហ្វ្រិកខាងលិច៖ អាមេរិកបានចាប់ផ្តើមកម្មវិធីហ្វឹកហាត់ប្រឆាំងភេរវកម្មប្រចាំឆ្នាំរបស់ខ្លួន សម្រាប់កងកម្លាំងអាហ្វ្រិកនៅប្រទេសហ្គាណាកាលពីថ្ងៃពុធ ក្នុងបំណងពង្រឹងការការពារព្រំដែនក្នុងការប្រយុទ្ធប្រឆាំងក្រុមបះបោរអ៊ីស្លាមនិយម ដែលកំពុងរីករាលដាលនៅភាគខាងត្បូងចូលទៅក្នុងទឹកដីថ្មី។
សមយុទ្ធដែលគេហៅថា Flintlock បានចាប់ផ្តើមនៅមូលដ្ឋានយោធាមួយកន្លែងក្នុងទីក្រុង Daboya ភាគខាងជើង ជាកន្លែងដែលគ្រូបង្វឹករបស់សហរដ្ឋអាមេរិក និងអឺរ៉ុបបានហ្វឹកហាត់ទាហានមកពីទូទាំងទ្វីបអាហ្វ្រិក លើការសង្គ្រោះបឋម និងការហ្វឹកហាត់បាញ់ដ៏ក្តៅគគុក។ ទីបញ្ជាការអាហ្វ្រិក-អាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សមយុទ្ធ Flintlock មានបំណងពង្រឹងសមត្ថភាពរបស់ប្រទេសជាដៃគូសំខាន់ៗនៅក្នុងតំបន់ ក្នុងការប្រយុទ្ធប្រឆាំងអង្គការជ្រុលនិយមហិង្សា និងសហការគ្នានៅទូទាំងព្រំដែនដើម្បីផ្តល់សន្តិសុខដល់ប្រជាជន។
សមយុទ្ធនេះធ្វើឡើងនៅពេលវេលាដ៏សំខាន់មួយសម្រាប់អាហ្វ្រិកខាងលិច ដែលក្រុមជាច្រើនមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម និងក្រុមអាល់កៃដាបន្តវាយប្រហារជាប្រចាំលើជនស៊ីវិល និងយោធា ទោះបីជាមានអន្តរាគមន៍ពីកងកម្លាំងអន្តរជាតិក៏ដោយ៕
អត្ថបទ៖ ប៊ុនថន