កម្ពុជា​បញ្ជូន​អត្ត​ព​លិ​ក​តេ​ក្វាន់​ដូ ២​នាក់​ទៅ​ចូលរួម​ប្រកួត​ជម្រុះ​អូឡាំពិក​

2021/04/28 05:46:13 pm        279

​តេ​ក្វាន់​ដូ៖ ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT របស់​កម្ពុជានឹង​បញ្ជូន​អត្ត​ព​លិ​ក ២​រូប​ដើម្បី​ចូលរួម​ការ​ប្រកួត​ជម្រុះ​កីឡា​អូឡាំពិក Asia qualification Tournament for Tokyo 2020 Olympic Game នៅ​ប្រទេស​ហ្ស៊​កដា​នីនា​ខែ​ឧសភា​ខាងមុខ ដើម្បី​ប្រជែង​កៅអី​ពេញ​សិទ្ធ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិកនៅ​ទីក្រុង​តូ​ក្យូ​​ ប្រទេស​ជប៉ុន​នា​ខែ​កក្កដា ឆ្នាំ​២០២១។​

​លោក គង់ សក្កដា អគ្គលេខាធិការ​រង​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា អត្ត​ព​លិ​ក​ដែល​ត្រៀម​បញ្ជូន​ទៅ​ប្រកួត​ជម្រុះ​អូឡាំពិក​ខែក្រោយ​នេះ គឺ​មាន​កីឡា​ការិនី​ខ្មែរ​-​អាមេរិក ថិ​ប កា​សាន់​ទ្រី ​នី​កូ​ល ដែល​នឹង​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៥៧​គីឡូក្រាម និង​កីឡាករ វ៉ា មិថុនា ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម ៨០​គីឡូក្រាម ដែល​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​លោក ឆ​យ យ៉ុង​សុក និង​គ្រូ​ជំនួយ​លោក Tubbs Gregory Allan។​ ​បច្ចុប្បន្ន​កីឡាករ​-​កីឡា​ការិនី​ទាំង ២​រូប​នេះ​កំពុង​ទទួល​បានការ​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​សហព័ន្ធ ដែល​មាន​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡាជា​ប្រធាន​សហព័ន្ធ និង​ក្រុមការងារ​គ្រូ​បង្វឹក ក្នុង​នោះ​កញ្ញា ថិ​ប កា​សាន់​ទ្រី​នី​កូ​ល បាន​ខិតខំ​ហ្វឹកហាត់​នៅ​អាមេរិក ខណៈ​កីឡាករ វ៉ា មិថុនា បាន​ពង្រឹង​ការ​ហ្វឹក​ហាត់​ជា​ខ្លាំង​ក្នុងស្រុក ដើម្បី​ត្រៀម​ការប្រកួត​ដ៏​សំខាន់​នេះ។​

​កីឡា​តេ​ក្វាន់​ដូ WT គឺជា​កីឡា​ដ៏​មាន​សក្ដានុពល​មួយ​របស់​កម្ពុជា ដែល​ធ្លាប់​ឈ្នះ​មេដាយ​កម្រិត​តំបន់ និង​ទ្វីប​ជាច្រើន ហើយ​គេ​ចាំ​បាន​ថាកាលពី​ឆ្នាំ​២០១៦ កីឡា​ការិនី ស៊ន សៀវ​ម៉ី ក៏​ធ្លាប់​ចូលរួម​ប្រកួត​ជម្រុះ​កីឡា​អូឡាំពិក​ប្រចាំ​តំបន់​អាស៊ី ដោយ​បង្កើត​កំណត់ត្រា​កីឡា​ការិនី​កម្ពុជា​ដំបូងដែល​ដណ្ដើម​បាន​មេដាយ​មាស និង​ទទួល​បាន​សិទ្ធ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក នៅ​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​លកាលពី​ឆ្នាំ​២០១៦ ផងដែរ។​ ​ចំពោះ​ការប្រកួត​កីឡា​អូឡាំពិក នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ដែល​បាន​លើក​ពេល​មកពី​ឆ្នាំ​២០២០ មក​ធ្វើ​ក្នុង​ឆ្នាំ​២០២១ នេះ គឺ​គ្រោង​ដំណើរការ​ប្រកួត​ពីថ្ងៃ​ទី​២៣ ខែ​កក្កដារហូតដល់​ថ្ងៃទី​៨ ខែសីហា​ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm