ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣ និងពិសាអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនីនៅមជ្ឈមណ្ឌលកោះពេជ្រ នាល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣នេះ ។
ទិវាវប្បធម៌ជាតិឆ្នាំនេះរៀបចំឡើងក្រោមប្រ ធានបទ«យុវជនដើម្បីវប្បធម៌ »ដូចឆ្នាំមុនៗ ដែរដើម្បីជំរុញឱ្យយុវជមចូលរួមយ៉ាងសក ម្មថែមទៀតលើការងារថែរក្សាវប្បធម៌ជាតិ ។ទិវានេះរៀបចំឡើងដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានព លីទាំងកម្លាំងកាយកម្លាំងចិត្តកម្លាំងបញ្ញានិងអាយុជីវិតក្នុងការបង្កើតថែរក្សានិងការ ពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបានបន្សល់ទុកមកដល់កូន ចៅជំនាន់ក្រោយ។ល។ទន្ទឹមគ្នានេះដែរទិវាវប្បធម៌ជាតិក៏ជាឱកាសដ៏មានតម្លៃមួយដើ ម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិវប្បធម៌ទំនៀមទម្លាប់ប្រពៃណីនិងអត្តសញ្ញាណជាតិក្នុងចំណោមប្រជាជនខ្មែរគ្រប់រូបក្នុងគោលបំណងធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្នស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ យកថ្ងៃទី៣ខែមីនារៀងរាល់ឆ្នាំជាថ្ងៃបើកទិវាវប្បធម៌ជាតិរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតាមអនុក្រឹត្យលេខ០៦ អនក្រ.បកចុះថ្ងៃទី២៥ខែមករាឆ្នាំ២០០៦។

