
អន្ដរជាតិ៖ អគ្គលេខាធិការអង្គការសុខភាពពិភពលោក(WHO) លោក Tedros Adhanom Ghebreyesus បានបំពេញទស្សនកិច្ចទៅកាន់តំបន់រងគ្រោះដោយសារការរញ្ជួយដីនៅភាគពាយ័ព្យប្រទេសស៊ីរី។ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយធ្វើដំណើរទៅកាន់មន្ទីរពេទ្យក្នុងតំបន់ដែលមានមនុស្សជាង ៤ពាន់នាក់ស្លាប់ដោយសារការរញ្ជួយដី លោក Ghebreyesus និយាយថា ការឆ្លងកាត់ព្រំដែន នៅពុំទាន់គ្រប់គ្រាន់នោះទេ ដើម្បីជួយដល់ជនរងគ្រោះ។ គួរឲ្យដឹងថា ក្រោយការរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រអង្រួនប្រទេសទួរគី និងស៊ីរី ប្រធានាធិបតីស៊ីរីលោក Bashar al-Assad អនុញ្ញាតឲ្យបើកច្រកព្រំដែន ២កន្លែង ជាប់ជាមួយទួរគី ដើម្បីបញ្ជូនជំនួយទៅកាន់តំបន់រងគ្រោះដែលគ្រប់គ្រងដោយក្រុមឧទ្ទាមប្រឆាំង។
