​ខេត្តបន្ទាយមានជ័យ ប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»

2023/03/03 02:14:34 am        109

បន្ទាយមានជ័យ៖ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ពិធី​អបអរសាទរ​ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ច​អភិវឌ្ឍ​ក្នុងយុគសម័យ» ដែលមានការចូលរួមពីស្រ្តីជាង១០០នាក់។

ឯកឧត្តម អ៊ុំ រាត្រី បាន​ចាត់​ទុកក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ​ក្នុង​យុគសម័យ​ឌីជីថល» ​ដែល​ជាការផ្តួចផ្ដើមឡើង ដោយក្រសួងកិច្ចការនារី ពិតជាមានអត្ថន័យ និងសារៈសំខាន់​ឆ្លើយទៅនឹង​បរិការណ៍សេដ្ឋកិច្ចសកល និងសង្គមទោះបីសកលលោក កំពុងប្រឈមនឹងការរីករាលដាល នៃជំងឺកូវីដ១៩​ក៏ដោយ។

ឯកឧត្តម អ៊ុំ រាត្រី បានសម្តែងការកោតសសើរ ចំពោះក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី ខេត្ត ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សង្គមស៊ីវិល ដៃគូអភិវឌ្ឍអង្គការជាតិ និងអន្តរជាតិដែលបានអនុវត្ត គោលនយោបាយ លើក​កម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចដល់ស្ត្រីយ៉ាងសកម្ម សម្រេចបាននូវលទ្ធផលគួរជាទីពេញចិត្ត។ ដូច្នេះយើងទាំងអស់គ្នា ចូលរួមថែរក្សាសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ ឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០។

ជាមួយគ្នានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏មានក្រុមការងារជាពហុវិស័យ​ឆ្លើយតបនឹងអំពើហិង្សា​ទាក់ទងនឹង​យេនឌ័រ ក្នុងនោះក៏មានមន្ទីរកិច្ចការនារី ជាលេខាធិការដ្ឋានអចិន្ត្រៃយ៍ក្នុងការប្រឹក្សាយោបល់ និងជួយស្វែង​រកសេវាផ្លូវច្បាប់​ជូនស្ត្រី និងក្មេងស្រីរងគ្រោះ។

តាមរយៈក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន បានចូលរួមយ៉ាងសកម្ម ក្នុងការផ្តល់សេវាផ្នែកច្បាប់ជូនស្ត្រីក្រីក្ររងគ្រោះ ដោយករណីហិង្សាក្នុងគ្រួសារ និងករណីរំលោភសេពសន្ថវៈ ខណៈកម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេសទាំង១០ ដែលសម្រេចបានសូចនាករសំខាន់ៗ ទាក់ទងសុខភាពមាតា និងកុមារ រួមទាំងការទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍។

ក្នុងនាមជារដ្ឋបាលខេត្ត ឯកឧត្តម អ៊ុំ រាត្រី បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារសូមចូលរួម​គាំទ្រគោល​នយោបាយ សមភាព យេនឌ័រពិសេសប្រធានបទ ដែលក្រសួងកិច្ចការនារី បានលើកឡើងនាឆ្នាំនេះ ដើម្បីបង្កកាលានុវត្តភាពឲ្យស្រ្តី និងក្មេងស្រី បានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ក្នុងយុគសម័យឌីជីថល៕ អត្ថបទ ៖ ឧត្ដម


អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm