
អន្ដរជាតិ៖ ទីភ្នាក់ងារផ្តល់ជំនួយអង្គការសហប្រជាជាតិ(UN) និងក្រុមផ្តល់ជំនួយអន្តរជាតិ បានរិះគន់ក្រុមឧទ្ទាមស៊ីរី សម្រាប់ការបដិសេធន៍ពុំព្រមទទួលយកការចែកចាយជំនួយ។ អគ្គលេខាធិការអង្គការសុខភាពពិភពលោក(WHO) លោក Tedros Adhanom Ghebreyesusនិយាយថា មានជំនួយច្រើនណាស់ត្រូវការសម្រាប់ជនរងគ្រោះ។ លោកមិនគិតថា ច្រកព្រំដែន ៣កន្លែងគ្រប់គ្រាន់នោះទេ ពួកយើងគួរតែប្រើប្រាស់ច្រកឆ្លងកាត់ព្រំដែនជាច្រើនបន្ថែមទៀត៕
