ឥណ្ឌា៖ ការផ្ទុះកំហឹងដាក់គ្នាទៅវិញទៅមក ជុំវិញសង្គ្រាមរបស់ប្រទេសរុស្ស៊ីនៅក្នុងអ៊ុយក្រែន បានគ្របដណ្ដប់លើជំនួប G20 ដោយប្រទេសឥណ្ឌាជាម្ចាស់ផ្ទះនិយាយថា ការមិនព្រមព្រៀងគ្នានេះមានន័យថា នឹងមិនមានសេចក្ដីថ្លែងការណ៍រួមគ្នាឡើយ។

ប្រមុខការទូតអាមេរិក Antony Blinken បាននិយាយថា ជំនួបនេះត្រូវបានបង្កការរំខានដោយសង្គ្រាមគ្មានហេតុផល និងខុសច្បាប់របស់រុស្ស៊ី។ ប្រមុខការទូតរុស្ស៊ីបានចោទលោកខាងលិចពីបទបោកប្រាស់ និងគំរាមកំហែង។ ប្រទេសឥណ្ឌាចង់ផ្ដោតលើបញ្ហាផ្សេងៗ ដែលប៉ះពាល់ដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែប្រទេសនេះបាននិយាយថា ការខ្វែងគំនិតគ្នាជុំវិញសង្គ្រាមនៅអ៊ុយក្រែនមិនអាចផ្សះផ្សាបាន។ លោក Jaishankar រដ្ឋមន្ត្រីការបរទេសឥណ្ឌាបាននិយាយថា យើងបានព្យាយាមហើយ ប៉ុន្តែគម្លាតរវាងប្រទេសទាំង២ នៅឆ្ងាយពីគ្នាណាស់។
ប្រទេសមានសេដ្ឋកិច្ចលូតលាស់ទាំង ២០ ឬ G20 ដែលរួមទាំងប្រទេសមានទ្រព្យសម្បត្តិស្ដុកស្ដម្ភចំនួន ១៩ របស់ពិភពលោក បូករួមទាំងសហភាពអឺរ៉ុបមានចំនួន ៨៥% នៃទិន្នផលសេដ្ឋកិច្ចពិភពលោក និងពីរភាគបីនៃចំនួនប្រជាជនរបស់ខ្លួន។ បណ្ដារដ្ឋមន្ត្រីការបរទេសរបស់ក្រុមនេះ រួមទាំងប្រមុខការទូតរុស្ស៊ីលោក Sergei Lavrov ប្រមុខការទូតអាមេរិកលោក Antony Blinken និងប្រមុខការទូតចិនលោក Qin Gang ស្ថិតក្នុងបន្ទប់ប្រជុំជាមួយគ្នានៅក្នុងរដ្ឋធានី Delhi ក្រោមការដឹកនាំប្រជុំរបស់ឥណ្ឌា។ នេះជាជំនួបទល់មុខគ្នាលើកដំបូងប្រមាណ ១០នាទីរវាងអ្នកការទូតអាមេរិក និងរុស្ស៊ី ចាប់តាំងពីសង្គ្រាមអ៊ុយក្រែនបានផ្ទុះឡើង៕ អត្ថបទ៖ សុខមាន
