អាជ្ញាធរស្រុកកោះកុង តម្រូវឱ្យម្ចាស់ដីចំនួន៥ទីតាំងរុះរើកញ្ចុះ និងកាយដីចេញពីមាត់ព្រែកតាតៃឡើងវិញ

2021/04/28 11:30:42 am        181


 

កោះកុង៖ កញ្ចុះអង្គុយកម្សាន្តបែបអនាធិតេយ្យ សំណង់រឹងមាំ និងការចាក់ដីចូលចំណីមាត់ព្រែកនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃ ត្រូវបានលោកអភិបាលរងស្រុកកោះកុង ទុកពេល៣០ថ្ងៃដើម្បីម្ចាស់ដីចំនួន៥ទីតាំងរុះរើ និងជីកកាយអាចម៍​ដីចេញ ក្រោយបំពានសម្បត្តិរដ្ឋ។

នៅទីបំផុតទៅ លោក ណឹម ភិរម្យ អភិបាលរងស្រុកកោះកុង បានដឹកនាំក្រុមមន្រ្តីការិយាល័យជំនាញ សមត្ថកិច្ច និងអាជ្ញាធរភូមិឃុំចុះពិនិត្យវាស់វែងពីផលប៉ះពាល់សម្បត្តិសាធារណៈរបស់រដ្ឋនៅឃុំតាតៃ កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ២០២១។

បន្ទាប់ពីពិនិត្យលើទីតាំងឈូសឆាយជាក់ស្តែង ត្រូវបានលោក ណឹម ភិរម្យ អភិបាលរងស្រុកទទួលស្គាល់ថា គឺពិតជាមានសកម្មភាពរំលោភបំពានដីជើងព្រៃភ្នំ និងដីចំណីព្រែកប្រាកដមែន តែមិនច្រើនពេកនោះទេ ដោយបំពានចូលដីរដ្ឋទៅតាមចំណុចខ្លះៗទេដូចជា ដីជើងភ្នំបំពានចូលទទឹង៥ម៉ែត្រ ដីមាត់ព្រែករកឃើញថាបំពានទទឹង២ទៅ៣ម៉ែត្រលើដីសរុបរួមជាច្រើមម៉ែត្រ។

ទាក់ទងនឹងការធ្វើឱ្យទ្រព្យសម្បត្តិរបស់រដ្ឋរងការបំពានប៉ះពាល់នេះ លោកអភិបាលរងស្រុកកោះកុងស​ម្រេចទុកពេលឱ្យម្ចាស់ដីចំនួន៥នាក់ត្រូវកាយអាចម៍ចេញពីមាត់ព្រែកធម្មជាតិ រុះរើកញ្ចុះសំណង់រឹងមាបែបអនាធិបតេយ្យចេញ និងដាំស្តារព្រៃឈើវិញ ក្នុងរង្វង់ពេល១ខែគិតចាប់ពីថ្ងៃទី២៧ ខែមេសានេះតទៅ។

 

កន្លងទៅ មុននឹងមានប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានបានចុះផ្សាយព័ត៌មានករណីខាងលើជាបន្តបន្ទាប់មក គឺអាជ្ញាធរស្រុកកោះកុង ធ្លាប់បញ្ជាឱ្យក្រុមខិលខូចទាំងនោះបញ្ឈប់សកម្មភាព ឈូសឆាយដីជាបណ្តោះអាសន្នសិន ចាំការចុះពិនិត្យវាយតម្លៃលក្ខណៈបច្ចេកទេសឱ្យច្បាស់លាស់ ខណៈអាជ្ញាធរពុំមានចេញលិខិតអនុញ្ញាតឱ្យជីកឈូសឆាយដីជើងភ្នំ និងចាក់អាចម៍ដីចូលចំណីព្រែកធម្មជាតិ។ ទោះបីជាតំបន់ដីធ្លីតំបន់ជាដីក្នុងសហគមន៍មានការទិញលក់ស្របច្បាប់ក៏ដោយចុះ។

 

អ្នកស្រី ប៊ុន មួយ ជាភរិយារបស់លោក តេង ប៊ុន និងលោក គិន ប៊ូកាន មន្ត្រីមន្ទីរទេសចរណ៍ខេត្តកោះកុង តំណាងឱ្យអ្នកស្រី ម៉ម សុថាវី សុំមិនបកស្រាយអ្វីដែលជាចំណាត់ការបែបរដ្ឋបាលស្រុកនោះទេ ទោះបីជាក្រុមអ្នកសារព័ត៌មានព្យាយាមសុំសម្ភាសន៍ពួកគាត់នៅទីតាំងផ្ទាល់ក៏ដោយ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm