បាល់ទាត់៖ Barcelona បានងើបពីបរាជ័យ ២ប្រកួតផ្ទួនៗមកយកឈ្នះ Real Madrid នៅកីឡដ្ឋាន Santiago Bernabeu ១-០ ក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del Rey។

គ្រាប់ចូលទីខ្លួនឯងរបស់ខ្សែការពារ Real Madrid, Eder Militao បានសម្រេចជ័យជំនះឱ្យ Barcelona ក្នុងការប្រកួតនេះ។ Barcelona ជាក្រុមមានប្រៀបក្នុងការប្រកួតតាមរយៈការគ្រប់គ្រងបាល់ និងឱកាសស៊ុតបញ្ចូលទី តែ Real Madrid ខកខានឱកាសស៊ុតបញ្ចូលបញ្ចូលទី និងមិនមានឱកាសទាត់ចំគោលសូម្បីមួយលើក។ ក្រុមរបស់ Xavi Hernandez បានត្រលប់ពីបរាជ័យក្រោមស្នាដៃបិសាចក្រហម Manchester United ធ្លាក់ពី Europa League និងចាញ់ Almeria ក្នុងផ្ទះខ្លួនឯងនៅ La Liga។ ក្រុមទាំងពីរនឹងជួបគ្នាម្តងទៀតនៅជើងទី២ ទឹកដី Barcelona ថ្ងៃទី៦ ខែមេសា៕
អត្ថបទ៖នាង សុភាវុធ