ជនសង្ស័យ​ទី​៦ ត្រូវបាន​ចាប់ខ្លួន​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ដ៏​សាហាវ​លើ​តារា​បង្ហាញ​ម៉ូដ​ហុងកុង Abby Choi

2023/03/03 06:34:48 pm        388

​ហុងកុង៖ នគរបាល​ទីក្រុង​ហុងកុង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ចាប់ខ្លួន​បុរស​ម្នាក់ទៀត​នៅ​ក្នុង​តំបន់ Sheung Wan ​ជា​ស្រុក​មួយ​ស្ថិតនៅ​ភាគ​ខាងលិច​ទីក្រុង​ហុងកុង ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ដ៏​សាហាវ និង​ការ​កាប់​ចិញ្ច្រាំ​សាកសព​របស់​តារា​បង្ហាញ​ម៉ូដ​ហុងកុង​វ័យ​ ២៨​ឆ្នាំ​នាង Abby Choi​។

​យោង​តាម​នគរបាល​ក្រុង​ហុងកុង ពួកគេ​បាន​ចោទប្រកាន់​បុរស​វ័យ​ ៤១​ឆ្នាំ​ឈ្មោះ Lin ដែល​បម្រើ​ការ​នៅ​ក្រុមហ៊ុន​ទូកក្ដោង​ ពី​បទ​ព្យាយាម​ជួយ​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​ជនសង្ស័យ​ផ្សេងទៀត​ រត់​គេច​ខ្លួន​ចេញពី​ទីក្រុង​ហុងកុង​តាម​សមុទ្រ​ក្នុង​តម្លៃ​ ១០​ម៉ឺន​ដុល្លារ​ហុងកុង​ស្មើ​ ១​ម៉ឺន ​៧​ពាន់​ដុល្លារ​អាមេរិក​។ ​ក្រុម​អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ ទី​៦ ​កុម្ភៈ​ថា ជនសង្ស័យ ​៣​នាក់​គឺ​អតីត​ស្វាមី​របស់​នាង​លោក Alex Kwong, បងថ្លៃ​ប្រុស​ឈ្មោះ Anthony និង​ឪពុកក្មេក​នាង​ឈ្មោះ Kwong Kau ត្រូវ​បាន​ជាប់ចោទ​ពី​បទ​សម្លាប់​នាង Choi និង​ស្ត្រី​វ័យ​ ៦៣​ឆ្នាំ​ម្នាក់​ដែល​ត្រូវជា​ម្ដាយក្មេក​របស់​នាងត្រូវ​បាន​ជាប់​ចោទ​ពី​បទ​រារាំង​ការស៊ើបអង្កេត​។ ជន​ទី​៥ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ជាមួយគ្នា​។

​អង្គភាព​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​តំបន់ Kowloon West បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ថា នគរបាល​បាន​បញ្ចប់​ប្រតិបត្តិ​ការស្វែងរក​នៅ​កន្លែង​ចាក់សំរាម​មួយ ​ប៉ុន្តែ​ពុំបាន​រក​ឃើញ​បំណែក​រាងកាយ​នៃ​សាកសព​របស់​ជនរងគ្រោះ​ទេ​។ ក្បាល​របស់​នាង​ត្រូវ​បាន​រក​ឃើញ​ ២​ថ្ងៃ ក្រោយ​យក​ទៅ​ធ្វើ​ស៊ុប​ជាមួយ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​ នៅ​ក្នុង​ឆ្នាំ​ស៊ុប​ធំ​មួយ​នៅ​ក្នុង​ផ្ទះ​ជួល​នៅ​តំបន់ TaiPo ​ជាយក្រុង​ហុងកុង​។ ​ក្រុម​មន្ត្រី​ក៏បាន​រឹបអូស​បាន​ម៉ាស៊ីន​កាត់​សាច់ រណា និង​កាំបិត​ផង​ដែរ​។ ​ជនសង្ស័យ​អតីត​ស្វាមី​ឈ្មោះ Kwong ត្រូវ​បាន​ចាប់ខ្លួន​នៅ​តំបន់ Tung Chung លើ​កោះ Lantau នៅ​ពេល​រូបគេ​ព្យាយាម​រត់​គេច​ខ្លួន​ដោយមាន​ប្រាក់​ចំនួន ៥០​ម៉ឺន​ដុល្លារ​ហុងកុង និង​នាឡិកា​ដៃ​ប្រណីត​មួយ​ចំនួន​មានតម្លៃ​ប្រមាណ​ ៤​លាន​ដុល្លារ​ហុងកុង​។ នគរបាល​និយាយ​ថា ការស៊ើបអង្កេត​មានការ​លំបាក ​ព្រោះ​ជនសង្ស័យ​មិន​សហការ​។​ នគរបាល​ជឿ​ថា ​ឃាតកម្ម​នេះ​ផ្ដើម​ចេញពី​ជម្លោះ​ទ្រព្យ​សម្បត្តិ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm