ក្រសួងសុខាភិបាល ផ្ដោតការយកចិត្តទុកដាក់ខ្ពស់ លើការថែរក្សាសុខភាពបន្តពូជដល់ស្រ្តី

2023/03/03 06:34:50 pm        411

ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអៈអាងថា ក្រសួងបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់បំផុត ​ក្នុងការថែរក្សាសុខភាពដល់ស្រ្តីក្នុងវ័យបន្តពូជ និងជាពិសេសស្ត្រីជាមាតា​ ដើម្បីឈានទៅកាត់បន្ថយអត្រាមរណភាពមាតា និងទារក។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លើកឡើងយ៉ាងដូច្នេះក្នុង​ពិធី​អបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ “ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» និងបំពាក់មេដាយការងារជូនថ្នាក់ដឹកនាំ មន្រី្តរាជការ បុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ, រៀបចំឡើងដោយអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងទៀតថា តាមរយៈតួលេខដែលបានមកពីការ​អង្កេតសុខភាព ​និងប្រជាសាស្ត្របឋមនៅកម្ពុជា អត្រាពិនិត្យ និងថែទាំស្រ្តីនៅពេលមានគភ៌ និងពេល​សម្រាលមានចំនួនកើនឡើង រីឯអត្រាមរណភាពមាតា ទារក និងកុមារ មានការថយចុះគួរឲ្យកត់សម្គាល់។

ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួម​ពី​អង្គការមិនមែនរដ្ឋាភិបាលផងនោះ ​បាននឹងកំពុងផ្សព្វផ្សាយពីការងារ យេនឌ័រយ៉ាងទូលំទូលាយ​លើគ្រប់វិស័យនៅទូទាំងប្រទេស ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសគឺស្ត្រីខ្លួនឯងយល់​ពីតួនាទី និងសិទ្ធិរបស់ខ្លួន និងរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ ព្រមទាំងការប្រើប្រាស់​សិទ្ធិនេះឲ្យបានសមស្របផងដែរ។

ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការ​ដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ ជាពិសេស​ទៅលើសុខភាពរបស់មាតា ទារក និងកុមារដោយបានចេញអនុក្រឹត្យកំណត់យកថ្ងៃទី២១ ខែកុម្ភៈ ជាទិវាជាតិសុខភាពមាតា ទារក និងកុមារផងដែរ។

ជាក់ស្តែង មានសមាសភាពជានារីនៅក្នុងជួរថ្នាក់ដឹកនាំឃុំ-សង្កាត់-ស្រុក-ខណ្ឌ រាជធានី-ខេត្ត ក្រសួង-ស្ថាប័ន ជាងនេះទៅទៀតក្នុងជួររាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា។ ប្រសិន​បើស្ត្រីជាមាតាមានសុខភាពល្អ កូន ប្តី និងគ្រួសារទាំងមូល ក៏មានសុខភាពល្អ មានសុភមង្គល​និងមានឱកាសចូលរួមសង្គមយ៉ាងពេញលេញក្នុងកិច្ចអភិវឌ្ឍសង្គមជាតិដែរ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm