អ៊ុយ​ក្រែ​ន​បង្កើត​ខ្សែការពារ​ថ្មី​នៅ​ភាគ​ខាងលិច​ទីក្រុង Bakhmut ខណៈ​ពលរដ្ឋ​ចាក​ចេញពី​តំបន់​

2023/03/03 07:17:30 pm        451

​អ៊ុយក្រែន៖ ខណៈ​ទាហាន​រុស្ស៊ី​បាន​បង្កើន​ការវាយលុក​មកលើ​ទីក្រុង Bakhmut ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​នកាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែមីនា ពលរដ្ឋ​នៅ​ភូមិ​ក្បែរ​ៗ​នោះ​បាន​ភៀសខ្លួន​ចេញពី​លំនៅឋាន​របស់​ពួកគេ​ ដោយ​ភ័យខ្លាច​ការវាយលុក​រប​ស់​រុស្ស៊ី​។​

​ពលរដ្ឋ​នៅ​ភូមិ Chasiv Yar ជា​ភូមិ​មួយ​មាន​ចម្ងាយ ​១៧​គីឡូម៉ែត្រ​ភាគ​ខាងលិច​ទីក្រុង Bakhmut បាន​និយាយថា យើង​ង​ត្រូវតែ​ចាកចេញ យើង​បាន​ស្នាក់នៅ​រហូតដល់​ចុងក្រោយ​បំផុត​។ យើង​ចង់​រស់នៅ​ទីនេះ ប៉ុន្តែ​តើ​យើង​ត្រូវ​រស់​នៅ​ដោយ​របៀប​ណា​? ផ្ទះ​របស់​អ្នកជិតខាង​យើង​ពេលនេះ​ត្រូវបាន​បំផ្លាញ ដូច្នេះ​ដល់ពេល​ដែល​យើង​ត្រូវ​ចាកចេញ​ហើយ​។ មន្ត្រី​យោធា​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សត្រូវ​កំពុង​បន្ត​រុលចូល​ទៅកាន់​ទីក្រុង Bakhmut កំពុង​វាយលុក​លើ​ទីក្រុង​នេះ​។​ ​ក្រោម​ការវាយប្រហារ​ឥតឈប់ឈរ​ពី​ទាហាន​រុស្ស៊ី ដែល​ស្វែងរក​ការដណ្តើមយក​ជ័យជំនះ​ធំ​លើកដំបូង​របស់ខ្លួន​អស់​រយៈពេល​ជាង​កន្លះ​ឆ្នាំ​មកនេះ កងកម្លាំង​អ៊ុយ​ក្រែ​ន​នៅតែ​ព្យាយាម​គ្រប់គ្រង​លើ​ទីតាំង​របស់​ពួកគេ​ក្នុង​ទីក្រុង​ដែល​រង​ការបំផ្លាញ​។ គ្រឿងចក្រ​កំពុង​ជីក​លេណដ្ឋាន​ថ្មី​នៅ​ភូមិ Chasiv Yar ភាគ​ខាង​លិច​​ទីក្រុង Bakhmut ដែល​ត្រូវបាន​គេ​មើលឃើញថា ​កំពុង​ជីក​លេណដ្ឋាន​ជា​ផ្នែក​នៃ​ខ្សែការពារ​ថ្មី​។​

​មន្ត្រី​អ៊ុយ​ក្រែ​ន​បាន​និយាយថា មី​ស៊ី​ល​របស់​រុស្ស៊ី​បាន​វាយប្រហារ​ទៅលើ​អគារ​កម្ពស់​ ៥​ជាន់​នៅក្នុង​ទីក្រុង Zaporizhzhia ភាគខាងត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៤នាក់​ស្លាប់ និង​រងរបួស​យ៉ាងហោចណាស់ ៨នាក់ ហើយ​មនុស្ស ​៥​នាក់​បាត់​ខ្លួន​ក្នុងនោះ​មាន​កុមារ​ម្នាក់​ផងដែរ​។ អ្នកឃើញ​ហេតុការណ៍និយាយថា នៅ​ប្រហែល​ម៉ោង ៣ទៀបភ្លឺនៅតែមាន​មនុស្ស​មួយចំនួន​នៅក្រោម​គំនរ​បាក់បែក​។ អង្គភាព​សេវា​សង្គ្រោះបន្ទាន់​របស់រ​ដ្ឋ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា មនុស្ស ១១នាក់​ត្រូវបាន​ជួយសង្គ្រោះចេញពី​ផ្នែក​នៃ​អគារ​ដែល​បាន​បាក់​រលំ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm