ស្នូកឃ័រ៖ កីឡាករចិនកំពូលពីររូប Yan Bingtao និង Zhao Xintong នឹងអវត្តមានពីការប្រកួតស្នូកឃ័រជើងឯកពិភពលោក ស្របពេលរង់ចាំការស៊ើបអង្កេតរឿងពុករលួយរៀបចំលទ្ធផលការប្រកួត។

កីឡាករទាំងពីររូបខាងលើស្ថិតក្នុងចំណោមកីឡាករចិន ១០នាក់ដែលស្ថិតក្រោមការស៊ើបអង្កេត ហើយនឹងត្រូវបន្តអវត្តមានពីការប្រកួតកម្មវិធីផ្សេងៗទៀតដល់ចប់រដូវកាល។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ស្ថាប័នកំពូលស្នូកឃ័របានបញ្ជាក់ហើយថា អវសានវាទនៃការស៊ើបអង្កេតគឺនៅថ្ងៃទី២៤ ខែមេសា ពោលគឺចំពេលព្រឹត្តិការណ៍ស្នូកឃ័រជើងឯកពិភពលោកកំពុងដំណើរការ។
Zhao Xintong ដែលឈ្នះជើងឯក UK Championship ឆ្នាំ២០២១ និងអតីតជើងឯក Masters, Yan Bingtao គឺជាកីឡាករដែលមានចំណាត់ថ្នាក់ខ្ពស់បំផុត ក្នុងចំណោមកីឡាករចិនទាំងអស់ដែលត្រូវផ្អាក និងស៊ើបអង្កេត។ Zhao Xintong កំពុងឈរលេខ៩ ពិភពលោក ខណៈ Yan Bingtao ឈរលេខ១៩៕
អត្ថបទ៖នាង សុភាវុធ