Anders Nieto នឹក​រឭក​បាល់ទាត់ ខណៈ​លី​គ​មិនទាន់​កំណត់​កាលបរិច្ឆេទ​ប្រកួត​ឡើងវិញ​

2021/04/28 06:39:35 pm        113

​បាល់ទាត់៖ ខ្សែបម្រើ​-​ប្រយុទ្ធ​ស្នូល​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន Andres Nieto បាន​បង្ហាញ​អារម្មណ៍​នឹក​រឭក​បាល់ទាត់​ជា​ខ្លាំង ស្រប​ពេល​លី​គ​កំពូល​កម្ពុជាបាន​ផ្អាក​ការប្រកួត​ជា​បណ្ដោះអាសន្ន ក្រោយ​វិធាន​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ដែល​មក​ទល់​ពេលនេះ គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​-CNCC នៅ​មិនទាន់​កំណត់​ត​កាលបរិច្ឆេទ​ថ្មីដើម្បី​បន្ដ​ការប្រកួត​ឡើយ។​

​កីឡាករ​សញ្ជាតិ​កូ​ឡុំ​ប៊ី​រូប​នេះ​បាន​បញ្ជាក់​ថា ខ្លួន​ពិតជា​នឹក​បាល់ទាត់ ​មិត្ត​រួម​ក្រុម ទីលាន​ប្រកួត និង​នឹក​អ្នកគាំទ្រ​ទាំងអស់​របស់​ក្លិប​សិង្ហ​ក្រហម​ភ្នំពេញ​ក្រោ​ន ពិសេស​នឹក​ដល់​ការប្រកួត​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជា ដោយ Nieto ចង់​ឲ្យ​ការប្រកួត​ត្រឡប់មកវិញ​នា​ពេល​ឆាប់ៗ​ខាងមុខ ព្រោះ​រូបគេ​ត្រូវ​ការ​ពេលវេលា​ប្រកួតប្រជែង និង​សប្បាយ​ជាមួយគ្នា​លើ​សមរភូមិ​វាលស្មៅ។​ Andres Nieto គឺជា​កីឡាករ​បរទេស​ដ៏​សំខាន់​មួយ​រូប ​របស់​អតីត​ក្រុម​ជើងឯក ៦​សម័យកាល​ភ្នំពេញ​ក្រោ​ន ខណៈ ៣​ប្រកួត​បើក​រដូវ​កាល​ថ្មីមុន​លី​គ​ផ្អាក​ការប្រកួត គេ​បាន​រួម​ចំណែក​ជួយ​ក្រុម​ឈ្នះ ៣​ប្រកួត​ផ្ទួនៗ និង​រក​បាន ២​គ្រាប់​ម្នាក់ឯងជួយ​ឲ្យ​ក្រុម​មាន ៩​ពិន្ទុ​ពេញ និង​ឈរ​លេខ​រៀង​ទី៣ បណ្ដោះអាសន្ន តាម​ពីក្រោយ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ដែល​មាន ៩​ពិន្ទុ​ស្មើគ្នា និង​ក្រុម​កំពូល​តារាង​អង្គ​រថា​យ​ហ្គឺ​រដែល​មាន ១០​ពិន្ទុ​ក្នុង​ដៃ។​

​ក្រឡេក​មក​ចាប់អារម្មណ៍​លី​គ​កំពូល​កម្ពុជា​វិញ ត្រូវបាន CNCC សម្រេច​ផ្អាក​ការប្រកួត​ជា​បណ្ដោះ​អាសន្នចាប់ពី​ថ្ងៃ​ទី​១៥ រហូតដល់​ថ្ងៃ​ទី​២៨ ខែ​មេសា ដើម្បី​ចូលរួម​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ ហើយ​ស្រប​ពេល​រាជរដ្ឋាភិបាល​សម្រេច​ពន្យារពេល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុម​តាខ្មៅរហូតដល់​ថ្ងៃ​ទី​០៥ ខែ​ឧសភា CNCC ក៏​នឹង​បន្ដ​គោរព​វិធានការ​នេះរហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​ផង​ដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        309
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        384

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm