នាវេលាម៉ោង១៤ និង៤០នាទីរសៀលថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៣នេះ មានករណីអគ្គីភ័យបានឆេះ ឃ្លាំងស្តុកអេតចាយ និងឡាំងក្រដាស់ចាស់ៗមួយកន្លែង ស្ថិតនៅក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គីភ័យកំពុងធ្វើការអន្តរាគមន៍ ដោយអាចគ្រប់គ្រងស្ថានការណ៍ឆាបឆេះ បានប្រមាណ៧០ភាគរយហើយ ៕














