
អន្ដរជាតិ៖ ក្រុមនគរបាលនិយាយថា ក្រុមខ្មាន់កាំភ្លើង បានគំរាមតារាបាល់ទាត់ស៊ូពើស្តា Lionel Messi នៅក្នុងលិខិតជាលាយលក្ខ័អក្សរមួយច្បាប់ ពេលដែលពួកគេបើកការបាញ់ប្រហារទៅលើផ្សារទំនើបមួយកន្លែង ដែលគ្រប់គ្រងដោយគ្រួសារសាច់ថ្លៃរបស់លោកនៅប្រទេសអាហ្សង់ទីន។
គ្មាននរណាម្នាក់រងរបួសនោះទេក្នុងហេតុការហ៍បាញ់ប្រហារកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ហើយគេក៏ពុំទាន់ដឹងច្បាស់នោះដែរថាតើហេតុអ្វីបានជាក្រុមខ្មាន់កាំភ្លើងទាំងនេះ មានគោលដៅទៅលើ Messi ឬផ្សារទំនើប Unico ស្ថិតក្នុងទីក្រុង Rosario ដែលគ្រប់គ្រងដោយគ្រួសារភរិយា Antonella Roccuzzo របស់លោក៕
