ភ្នំពេញ៖ គណៈកម្មការជាតិរៀបចំការបោះឆ្នោតខេត្តកំពង់ស្ពឺ បានត្រៀមសម្រាប់ដំណើរការបោះឆ្នោតក្រុមប្រឹក្សាក្រុង-ស្រុកថ្មីក្នុងក្រុងឧត្តុងម៉ែជ័យ និងស្រុកសមាគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ។ នេះបើតាមលោក ព្រំ គីមថៃ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ស្ពឺ។
ស្របពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំពុងដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុកថ្មីក្នុងខេត្តចំនួមបី ក្នុងនោះខេត្តកំពង់ស្ពឺ មានក្រុង និងស្រុកចំនួនពីរ ដែលត្រូវរៀបចំដំណាក់កាលនីមួយៗមុនឈានទៅរកការបោះឆ្នោតនាពេលខាងមុខ។
លោក ព្រំ គីមថៃ បានឲ្យដឹងថា គិតមកដល់ពេលនេះ មានគណបក្សនយោបាយចំនួនបីបានដាក់បេក្ខជនចូលរួមប្រកួតប្រជែង និងមានអ្នកចុះឈ្មោះបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ១០៥នាក់ បានចុះឈ្មោះបោះឆ្នោតរួចរាល់។ ជាមួយគ្នាប្រជាពលរដ្ឋក្នុងក្រុងឧត្តុងម៉ែជ័យ បានបង្ហាញក្តីសប្បាយីករាយ ដោយលើកឡើងថា ការបំបែកស្រុកឧត្តុងជាក្រុងឧត្តុងម៉ែជ័យ នឹងជួយជំរុញដល់ការអភិវឌ្ឍន៍កាន់តែរីកចម្រើនជាងមុន។
ស្រុកឧត្តុង្គ ដែលត្រូវបំបែកជាក្រុងឧត្តុងម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ មានប្រជាពលរដ្ឋជិត១៥ម៉ឺននាក់ ខណៈប្រជាពលរដ្ឋទូទាំងខេត្តប្រមាណ៩១ម៉ឺននាក់។
ជាក់ស្តែង ដើម្បីដំណើរការរដ្ឋបាលក្រុងទាំងពីរនេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្តាល បានដំណើរចាប់ឆ្នោតលេខរៀង និងទទួលបានការស្នើចូលរួមប្រកួតប្រជែងរបស់គណបក្សនយោបាយចំនួនបីរួចរាល់កាលពីពេលថ្មីៗកន្លងទៅ។
បើតាមលោក ព្រំ គីមថៃ គណបក្សនយោបាយបី ដែលចូលរួមប្រកួតប្រជែងជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ មានដូចជា គណបក្សប្រជាជនកម្ពុជា, គណបក្សហ្វ៊ុនស៊ីនប៉ិច និងគណបក្សភ្លើងទៀន ខណៈក្នុងចំណោមគណបក្សនយោបាយនីមួយៗមានបេក្ខជនពេញសិទ្ធិចំនួន ១៩រូប៕ អត្តបទ៖ ឧត្តម