អន្ដរជាតិ៖ អំឡុងបទសម្ភាសន៍ជាមួយ CNN នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Han Duck-soo និយាយថា ប្រទេសរបស់លោកពុំត្រូវការអាវុធនុយក្លេអ៊ែរ ដើម្បីទប់ទល់ការគំរាមកំហែងពីកូរ៉េខាងជើងនោះទេ ថ្វីត្បិតតែការប្រកួតប្រជែងសញ្វវុធកើនឡើងនៅអាស៊ីក៏ដោយ។
លោក Han និយាយថា ការស្ទង់មតិសាធារណជនជាច្រើនកាលពីពេលកន្លងទៅ បង្ហាញថា ពួកយើងគួរតែពង្រឹងអាវុធឡើងវិញ តែក្នុងលក្ខខណ្ឌអាវុធនុយក្លេអ៊ែរ ពួកយើងពុំចាំបាច់ឡើយ។
ការស្ទង់មតិបញ្ចេញកាលពីចុងខែកុម្ភៈ រកឃើញថា ៧១ភាគរយ នៃអ្នកឆ្លើយតបជាង ១.៣០០នាក់ នៅកូរ៉េខាងត្បូង ចង់ឲ្យរដ្ឋាភិបាលក្រុងសេអ៊ូលផលិតអាវុធនុយក្លេអ៊ែរខ្លួនឯង ស្របពេលភាពតានតឹងឡើងកម្តៅខ្លាំងនៅឧបទ្វីបកូរ៉េ៕