ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញវាយកូនគោលឡើងវិញ ដោយសម្ដេចបញ្ជាក់ថា ការវាយឡើងវិញនេះគឺបន្ទាប់ពីខកខានអស់រយៈពេល ជិត២ខែមកហើយនោះ។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះតាមរយៈតេឡេក្រាមថា «ថ្ងៃឆ្លៀតវាយកូនគោលដែលខកខានជិត ២ខែហើយ។ ក្បាលពោះធំបន្តិចក្នុងទម្ងន់ ៨៧គីឡូក្រាម។ រីករាយចុងសប្តាហ៍។ ទីលានវាយកូនគោល ប្រទេសយើង។»
បន្ទាប់មកសម្ដេចតេជោ បានបង្ហាញនូវរូបភាពជាច្រើនសន្លឹកបន្ថែមទៀត ក្នុងនោះរូបភាពសម្ដេចបានបង្ហាញនូវរូបភាពដែលជាវាយកូនគោល៣លើក នៅលើទីកន្លែងតែមួយ រួមនឹងខែឆ្នាំវាយកូនគោលផងដែរ ហើយសម្ដេចបានលើកជាសំនួរថា តើខុសគ្នានៅកន្លែងណា?
សម្ដេចតេជោ សរសេរថា «បង្ហាញរូបភាពវាយកូនគោល៣លើកនៅទីកន្លែងតែមួយ។ ខែធ្នូ២០២២ ខែមករា២០២៣ និង ខែមិនា២០២៣តើខុសគ្នានៅកន្លែងណា?។»



