រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ធ្វើបច្ចុប្បន្នភាពនៃផែនការផ្គត់ផ្គង់ទឹក ដើម្បីឆ្លើយតបនឹងសន្ទុះ​រីកចម្រើន

2023/03/04 06:11:46 pm        771

ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ធ្វើបច្ចុប្បន្នភាពផែនការ​មេផ្គត់ផ្គង់​ទឹកស្អាត​ដំណាក់​កាលទី៣ សំដៅការធានាឱ្យមានទឹក មានអនាម័យ ការគ្រប់គ្រងទឹក និងសុវត្ថិភាពនិរន្តរភាព ដើម្បី​រក្សាស្ថេរភាពផ្គត់ផ្គង់ទឹកស្អាត ឆ្លើយតបបាន​ទៅនឹង​សន្ទុះ​នៃ​កំណើន​សកម្មភាព​សេដ្ឋកិច្ច​នៅ​រាជ​ធានីភ្នំពេញ និងក្រុងតាខ្មៅ។

ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ថ្លែងលើកឡើង​នៅ​ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​បច្ចុប្បន្ន​ភាពផែនការមេផ្គត់ផ្គង់ទឹកស្អាតដំណាក់កាលទី៣ នៅរាជធានីភ្នំពេញ ២០២១-២០៣០ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នេះថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអនុវត្ត​ផែនការ​មេ​ដំណាក់​កាលទី១ និងទី២ ប្រកបដោយជោគជ័យ និង​សម្រេចមុន​ផែនការ​ដែល​បាន​គ្រោង​ទុក ដោយសារតែការរីកចំរើនឥតឈប់ឈររបស់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងល្បឿន​មួយ ដែលដៃគូរអភិវឌ្ឍន៍ទាំងអស់បានវាយតម្លៃថា ស្ថិតក្នុងកំរិតល្បឿនរបស់កាំជ្រួចប្រតិកម្ម។

ឯកឧត្តម បន្តថា ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា ទៅនឹង​សន្ទុះ​ នៃ​កំណើន​សកម្មភាព​សេដ្ឋកិច្ច ក្រោមម្លប់សន្តិភាព និងដោយមានការចង្អុលបង្ហាញរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ, រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានកសាងផែនការមេដំណាក់កាលទី៣ នា​ឆ្នាំ២០១៧ ក្រោមសហហិរញ្ញប្បទានរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងស្ថានទូត នៃ​សាធារណរដ្ឋ​បារាំងប្រចាំនៅកម្ពុជា ដែលផែនការមេដំណាក់កាលទី៣ នេះបានប្រមើល​មើល​តម្រូវ​ការ​ទឹកស្អាត, ប្រើប្រាស់ និងតម្រូវការវិនិយោគរហូតដល់ឆ្នាំ២០៣០។

ជុំវិញវិស័យទឹកស្អាតនេះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា ការផ្សព្វផ្សាយ​អំពី​ផែន​ទី​បង្ហាញ​ផ្លូវ​រយៈពេលវែងមួយ គឺបានបន្ស៊ីតាមគោលបំណង និងគោលដៅរួម​នៃ​ផែនការ​អភិវឌ្ឍន៍​ជាតិ និងគោលនយោបាយវិស័យទឹកស្អាត តាមរយៈការកំណត់ច្បាស់លាស់នូវគោលបំណង, គោល​ដៅ, លទ្ធផលតាមបណ្ដាឆ្នាំ និងលទ្ធផលចុងក្រោយ ជាមួយនឹង​កាល​វេលា​នៃ​បង្គោល​ចរ​ច្បាស់​លាស់ ពោលគឺឆ្នាំ២០៣០ គឺជាឆ្នាំដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ សម្រេចឱ្យបាននូវគោលដៅទី ៦ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ដែល "ធានាឱ្យមានទឹក និងអនាម័យ និងការគ្រប់គ្រងទឹក និងអនាម័យ​ប្រកប​ដោយ​ចីរភាព សម្រាប់ប្រជាជនគ្រប់រូប១០០%" និងជាឆ្នាំ​ដែល​កម្ពុជា​ឈាន​ទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ នៃ​ការអភិវឌ្ឍវែងឆ្ងាយរបស់ខ្លួន ពោលគឺការសម្រេច​បាន​នូវ​ឋានៈ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិតខ្ពស់។

ឯកឧត្ដម ទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ទឹកស្អាតគឺជាអាទិភាពមួយ ក្នុងវិស័យ​អាទិភាព​ទាំងបួន​នៅ​ក្នុង​យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលអាណត្តិទី៦ រួមមាន មនុស្ស ផ្លូវ ភ្លើង និងទឹក។ ក្នុងបរិបទនេះ វិស័យផ្គត់ផ្គង់​ទឹកស្អាត​ទាមទារ​នូវ​ការ​ពង្រឹង​ការ​គ្រប់​គ្រង​ប្រកប​ដោយ​ប្រសិទ្ធ​ភាពខ្ពស់ គឺធានាដល់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត ដែលត្រូវអនុលោម​ទៅ​តាម​លក្ខ​ខណ្ឌ​គោល​បួនយ៉ាង គឺទឹកស្អាតត្រូវមានគុណភាព សុវត្ថិភាពនិរន្តរភាព និងថ្លៃសមរម្យ ដើម្បី​បំពេញ​តម្រូវ​ការប្រើប្រាស់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការលើកកម្ពស់​សុខុមាល​ភាព​សាធារណៈ និងការឆ្លើយតបទៅនឹងតម្រូវការខាងផ្នែកផលិតកម្ម អាជីវកម្ម សេវាកម្ម​លើ​គ្រប់​វិស័យ​ក្នុង​សង្គមជាតិទាំងមូល។ លើសពីនេះ ការអភិវឌ្ឍ និងគ្រប់គ្រងសេវាផ្គត់ផ្គង់ទឹកស្អាត ក៏​ជា​កត្តា​គន្លឹះមួយក្នុងការបង្កើនជំនឿទុកចិត្ត និងទាក់ទាញការវិនិយោគជាតិ និងអន្តរជាតិ សម្រាប់​ការ​បង្កើត​មូលដ្ឋានផលិតកម្ម អាជីវកម្មនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm