សមិទ្ធផលនៅក្នុងវិស័យទឹកស្អាតរបស់រាជរដ្ឋាបាល បានកំពុងកើតឡើងជាបន្តបន្ទាប់

2023/03/04 06:26:11 pm        769

ភ្នំពេញ៖ សមិទ្ធផលនៅក្នុងវិស័យទឹកស្អាតរបស់រាជរដ្ឋាបាល បានកំពុងកើតឡើងជាបន្តបន្ទាប់ ជាពិសេសការអភិវឌ្ឍន៍ទឹកស្អាតនៅរាជធានីភ្នំពេញ ព្រោះ​តម្រូវ​ការ​ទឹក​គឺ​ជាមូល​ដ្ឋាន​ចាំ​បាច់​ សម្រាប់​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសិទ្ធិទទួលបាន ហើយវិស័យគឺ​កត្តា​គន្លឹះ​មួយ​ដើម្បី​បង្កើន​ជំនឿទុកចិត្ត និងទាក់ទាញការវិនិយោគ លើការបង្កើតមូលដ្ឋានផលិតកម្ម អាជីវកម្ម​នៅ​កម្ពុជា។

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងលើកឡើងក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋាន​សាងសង់​រោង​ចក្រ​ប្រព្រឹត្តិកម្មទឹកស្អាត បឹងធំ ស្ថិតនៅសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២៣ នេះថា ជុំវិញការអភវិឌ្ឍន៍ទឹកស្អាត រាជរដ្ឋាភិបាល​បាន​កំណត់​គោល​នយោបាយ​លើវិស័យទឹកស្អាត គឺពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំ​ជន​ឱ្យ​បាន ៩៣ ភាគរយ ដល់ឆ្នាំ២០២២ និង ១០០ភាគរយ ចាប់ពីឆ្នាំ២០២៥ តទៅ ដើម្បី​បម្រើ​តម្រូវ​ការ​ចាំបាច់​របស់​ប្រជាជន ក៏ដូចជាសម្រាប់ផលិតកម្ម និងសេវាកម្មនានា តាមរយៈអភិវឌ្ឍ​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន ។

ឯកឧត្ដម ទេសរដ្ឋមន្រ្តី បន្តថា តាមរយៈគោលនយោបាយនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកំពុងដើរតួនាទីកាតាលីករ និងការបង្កលក្ខណៈងាយស្រួល ដោយ​បាន​ខិតខំជំរុញឱ្យមានការផ្តល់ទុនវិនិយោគជាច្រើនរយលានដុល្លារ សម្រាប់ការសិក្សា និង​សាង​សង់​ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបន្ថែម នៅតាមបណ្តាទីរួមខេត្ត និងទីប្រជុំជនផ្សេងទៀត នៅទូទាំង​ប្រទេស តាមរយៈហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និងពីថវិកាជាតិ ធ្វើឱ្យវិស័យ​ទឹក​ស្អាត​មាន​ការ​អភិវឌ្ឍ​យ៉ាងធំធេង និងផ្គត់ផ្គង់ទឹកស្អាតមួយ ដល់ចំនួនរយលានម៉ែត្រគូប និងគ្រប​ដណ្តប់​នៅ​គ្រប់​ទី​ប្រជុំជនជិតឆ្ងាយ និងឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃជាដើម។

ចំពោះការអភិវឌ្ឍន៍ទឹកស្អាតនៅរាជធានីភ្នំពេញ, ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយក​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ លើកឡើងឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជធានី​ភ្នំពេញ​មាន​ការ​រីក​ចម្រើនយ៉ាងខ្លាំង ទាំងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ការអភិវឌ្ឍន៍ទីក្រុងរណប ការ​កើនឡើងនៃទំហំពាណិជ្ជកម្ម និងវិនិយោគជាដើម។ ការរីកចម្រើនខាងលើ បានញាំង​ឱ្យ​ការ​ផ្គត់​ផ្គង់​ទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ កំពុងជួបបញ្ហាប្រឈមយ៉ាងខ្លាំង ជាក់ស្ដែង​បច្ចុប្បន្ន​តម្រូវ​ការ​ប្រើប្រា​ស់ទឹកស្អាតនៅក្នុងរាជធានីភ្នំពេញទាំងមូល មានប្រមាណ ៨០ ម៉ឺនម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ នៅពេលសមត្ថភាពរបស់រោងចក្រប្រព្រឹត្តកម្មទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញទាំង ៤ ទីតាំង​មានត្រឹមតែ ៦៣ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ, តែទោះបី​យ៉ាង​ណា​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ឥតឈប់ឈរ ជាក់​ស្តែង​ការ​ចាប់​ផ្តើម​សាង​សង​រោង​ចក្រ​បឹង​ធំ​នេះ​ជាដើម ដើម្បីជំរុញគ្រប់ដណ្តប់ការផ្គត់ផ្គង់ទឹកស្អាតឲ្យកាន់តែធំ។

សូមបញ្ជាក់ថា ជុំវិញវិស័យទឹកស្អាតនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងជំរុញ​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ជា​បន្ត​បន្ទាប់ ក្នុងនោះបាក់ខែង ជំហានទី១ គ្រោងនឹង​បញ្ចប់​ការ​សាង​សង់​នៅ​ក្នុង​ត្រីមាស​ទី​២ ឆ្នាំ២០២៣, បាក់ខែងជំហានទី២ បញ្ចប់ការសាងសង់នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤, គម្រោង​ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ បញ្ចប់ក្នុងខែ ធ្នូ ឆ្នាំ២០២៤, គម្រោងបង្កើន​សមត្ថភាព​រោង​ចក្រប្រព្រឹត្តកម្មទឹកស្អាតភូមិព្រែក គ្រោងសាងសង់ក្នុងឆ្នាំ ២០២៦ បន្ថែម។ ដោយឡែកគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំនេះ គឺគ្រោងបញ្ចប់នៅខែតុលា ឆ្នាំ២០២៣ ដោយគ្រោងនេះចំណាយថវិកាសាងសង់ជាង ២,៤លានដុល្លារ ក្នុងនោះស្ថិត​ក្រោម​ជំនួយ​ឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន មានទឹកប្រាក់ជាង ១,៤ លាននដុល្លារ និងថវិកា​វិភាគ​របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញជាង ៩៣ ម៉ឺនដុល្លារ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm