កំពង់ឆ្នាំង៖ នៅក្នុងទិវាសិទ្ធិនារី ០៨ មីនា ក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣នេះ លោកជំទាវ កែរ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានជំរុញអោយយុវជនជំនាន់ក្រោយខិតខំថែរក្សាយ៉ាងម៉ត់ចត់ នូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍឥតឈប់ឈរជាមួយរាជរដ្ឋាភិបាលស្របច្បាប់។
លោកជំទាវបានបន្តថា ឆ្លើយតបនឹងប្រធានបទនេះ យើងត្រូវរួមគ្នាបន្តលើកកម្ពស់ និងជំរុញការអនុវត្តគោលនយោបាយពង្រឹង សមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ដែលចាត់ទុក ស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងការងារបញ្ជ្រាបយេនឌ័រ ដែលជាកិច្ចការអន្តរវិស័យ ក្នុងការធានាបាននូវចីរភាព នៃសុខសន្តិភាព និងពន្លឿន ល្បឿននៃកិច្ចអភិវឌ្ឍជាតិ ជាពិសេសក្នុងយុគសម័យឌីជីថល និងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជាជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងបរិការណ៍នេះ ការយកចិត្តទុកដាក់ និងការពង្រឹងសមភាពយេនឌ័រ នៅតែបន្តជាកិច្ចការអាទិភាព ដើម្បីធានាថា ស្រ្តី និងក្មេងស្រីគ្រប់រូបទទួលបានសមភាពនៅក្នុងគ្រប់ទិដ្ឋភាព ទៅនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងអនុវត្តសិទ្ធិ ចូលរួមដោយស្មើភាព ជាធនធានដ៏មានតម្លៃ និងជាដៃគូមិនអាចខ្វះបាន ជាមួយបុរស ក្នុងការអភិវឌ្ឍប្រទេសជាតិ និងរស់នៅក្នុងសង្គម ដោយភាពថ្លៃថ្នូរ ជីវភាពល្អប្រសើរ និងប្រកប ដោយសុខុមាលភាព។
ការលើកកម្ពស់សេដ្ឋកិច្ចដែលគិតគូរសុខុមាលភាព ដោយផ្តោតការទទួលស្គាល់ និងឆ្លើយតបនឹងការ ថែទាំមិនមានប្រាក់កម្រៃ រួមទាំងការងារដែលផ្តោតលើការថែរក្សាសុខុមាលភាពសង្គម និងការបង្កើនការវិនិយោគសាធារណៈលើវិស័យនេះ គឺជាសក្តានុពលថ្មីដ៏សំខាន់មួយ សម្រាប់ការឈានទៅសម្រេចសមភាពយេនឌ័រផង និងដើម្បីពង្រីកវិសាលភាព នៃសេដ្ឋកិច្





ចដែលគិតគូរទៅលើសុខុមាលភាពសង្គមផង៕ អត្ថបទ៖ ហុង វាស្នា