ចាប់ខ្លួនជនសង្ស័យម្នាក់ក្លែងបន្លំ ជា កងរាជ អាវុធហត្ថ ដើរ​ប្រមូល​លុយ​តាម​កន្លែង​ម៉ាស្សា​ កោសជប់ និង​កាន់កាប់អាវុធខុសច្បាប់

2023/03/04 07:13:05 pm        274

ភ្នំពេញ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនជនសង្ស័យម្នាក់ ដែលហ៊ានក្លែងបន្លំជា​មន្ត្រី​កងរាជអាវុធហត្ថ រួចដើរប្រមូលលុយតាមកន្លែងម៉ាស្សា កោសជប់ ព្រម​ទាំង​កាន់​កាប់​អាវុធ​ខុស​ច្បាប់។

អាវុធហត្ថរាជធានីភ្នំពេញ ប្រាប់អោយដឹងថា កាលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ កម្លាំង​ការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការ​ជា​មួយ​កម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បានចុះឃាត់ខ្លួនជនសង្ស័យ ម្នាក់ នៅចំណុចផ្ទះកោសជប់ ម៉ាស្សា ផ្លូវ ៣០ម៉ែត្រ ភូមិស្រែជំរៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីក្លែងបន្លំជាកងរាជអាវុធហត្ថ ដើរ​ប្រមូល​លុយ​តាម​កន្លែងម៉ាស្សា កោសជប់ ព្រមទាំងកាន់កាប់អាវុធខុសច្បាប់។

ជនសង្ស័យ ឈ្មោះ ស៊ី កប ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្ន បន្ទប់ជួលភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានក្លែងពាក់ឯកសណ្ឋានអាវុធហត្ថ ដាក់ឈ្មោះថា ហេង សុភក្រ្ក និងពាក់ស័ក្ក ថ្នាក់អនុសេនីយ៍ឯកកាន់កាប់អាវុធខ្លី ០១ដើម ម៉ាក K៥៤ លេខ១៩៥២ បង់០១ គ្រាប់០៧គ្រាប់ អាឌី១គ្រឿង ស្រោមកាំភ្លើង០១ ម៉ូតូ ០១គ្រឿង ម៉ាកវ៉េវពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JV-2940 ធ្វើសកម្មភាព ដើរ​ប្រមូល​លុយ​តាម​កន្លែង​ម៉ាស្សា​កោសជប់ នៅតំបន់ភូមិសាស្ត្រ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។

ចម្លើយជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានក្លែងបន្លំឯកសណ្ឋានកងរាជអាវុធហត្ថ ដើរ​ប្រមូល​លុយតាមកន្លែងម៉ាស្សាកោសជប់ ព្រមទាំងកាន់កាប់អាវុធខុសច្បាប់ ពិតប្រាកដមែន។

 បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់​ការ​តាម​នីតិ​វិធី​៕ អត្ថបទ៖ តារាវុទ្ធី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm