រដ្ឋមន្ត្រីក្រសួងការបរទេស គោរពវិញ្ញាណក្ខន្ធ សពកងកម្លាំងរក្សាសន្តិភាពUN ភឿក ជីវ័ន្ត

2023/03/04 11:59:45 pm        98

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមីនានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ សពកង​កម្លាំង​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ (UN) របស់កម្ពុជា វរៈសេនីយទោ ភឿក ជីវ័ន្ត ដែល​បាន​ពលី​ជីវិត នៅក្នុងតំបន់បេសកកម្មថែរក្សាសន្តិភាពUN នៅប្រទេសមាលី កាលពីថ្ងៃទី៩ កុម្ភៈ​កន្លង​ទៅ​នេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាម​ប្រធាន​គណៈកម្មាធិការជាតិ​សម្រប​សម្រួល​ការ​បញ្ជូន​កងកម្លាំងរក្សាសន្តិភាពផងដែរនោះ ពេល​អញ្ជើញ​គោរព​វិញ្ញាក្ខន្ធ​នៅ​គេហដ្ឋាន​គ្រួសារ​សព ក៏បាននាំយក​សារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជូនលោកស្រី វង្ស ស្រីខួច ភរិយាគ្រួសារសព នៅភូមិ​ត្រពាំង​សំរិត សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងសារលិខិតនោះ បានសរសេរថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានទទួលដំណឹងដ៏ក្រៀមក្រំ ក្តុកក្តួល និងសោកស្តាយជាទីបំផុត ដោយលោក វរសេនីយ៍ទោ ភឿក ជីវន្ត មេបញ្ជាការរងកងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ប្រចាំតំបន់ បេសកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិUN នៅសាធារណរដ្ឋម៉ាលី បានពលី ដោយ​ជំងឺ​សួត​ធ្ងន់ធ្ងរ នៅថ្ងៃទី៩ ខែកុម្ភៈឆ្នាំ២០២៣នេះ វេលាម៉ោង ២២និង៥០ យប់ ម៉ោងនៅ​ប្រទេស​ម៉ាលី។

ក្នុងសារលិខិតសម្តេចតេជោ បានសរសេរទៀតថា ការបាត់បង់រូប វរសេនីយ៍ទោ ភឿក ជីវ័ន្ត​គឺ​ជា​ការ​បាត់​បង់​យោធិនមួយរូប ដែលមានការលះបង់កម្លាំងកាយចិត្ត ដើម្បីបម្រើជាតិមាតុភូមិ និង​ប្រជាជន ព្រមទាំងបា​​ន​ចូលរួម​ចំណែក​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​UN​ក្នុង​នាម​មនុស្សធម៌។

ក្នុងក្របខណ្ឌ នៃការបំពេញបេសកកម្ម វរសេនីយទោ ភឿក ជីវ័ន្ត បាន​យកចិត្ត​ទុក​ដាក់​អនុវត្ត​ការងារ​យ៉ាង​សកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមលើកកម្ពស់កេរ្តិ៍ឈ្មោះ កិត្តិយសជាតិ មាតុភូមិ ក៏ដូចជាកងយោធពលខេមរភូមិលើឆាកអន្តរជាតិ។

ក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធសពទ័ពមួកខៀវនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន នាំយកថវិកាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១ម៉ឺន​ដុល្លារអា​មេរិកជូនលោកស្រី វង្ស ស្រីខួច ភរិយាគ្រួសារសពផងដែរ។

សូមបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជា មានកម្លាំងមួកខៀវសរុបចំនួន៨៨៥៩នាក់ ក្នុងនោះ​នារី​ចំនួន ៦៨១នាក់ ធ្លាប់បានបញ្ជូនចេញបំពេញបេសកកម្មរក្សាសន្តិភាពUN នៅតាម​បណ្តា​ប្រទេស​ចំនួន៩ ដែល មាន១១បេសកកម្ម ក្នុងនោះមានកម្លាំងមួកខៀវកម្ពុជា ចំនួន ១១នាក់ បាន​រងពលីនៅក្នុងតំបន់បេសកកម្ម៕ អត្ថបទ៖ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        108
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        100
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm