
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាយប់រំលងអាធ្រាតឈានចូលថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៣នេះ បានបង្ហាញពីដេអូដ៏កម្រមួយ ដែលសម្ដេចបានថ្លែងក្នុង សន្និសីទសារព័ត៌មាន អំពីការចាប់ផ្តើមការស្វែងរកសន្តិភាពតាមរយៈការចរចាររវាង សី ហនុ.ហ៊ុនសែន កាលពីថ្ងៃ២ដល់៤ ខែធ្នូ ឆ្នាំ១៩៨៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
សម្ដេចតេជោ បានសរសេរនៅលើឆាណែលតេឡេក្រាមផ្លូវការរបស់សម្ដេចថា ជំនួបលើកទីមួយដែលគេតែងនិយមហៅថាជំនួបរវាង សី ហនុ.ហ៊ុនសែន ថ្ងៃ២ ដល់ ៤ធ្នូ ១៩៨៧ នៅប្រទេសបារាំងដែលជាការចាប់ផ្តើមការស្វែងរកសន្តិភាពតាមរយៈការចរចារ។
សម្ដេចតេជោបានបញ្ជាក់ថា កិច្ចព្រមព្រៀងប៉ារីស បានចាប់ផ្តើមចេញដំណើរពីទីនេះ ដោយភាគីខ្មែរនាំមុខដោយសម្តេចព្រះនរោតម្តសីហនុ និងហ៊ុន សែន។
សូមស្តាប់សំដីនាយករដ្ឋមន្ត្រីវ័យក្មេងនាពេលនោះ ក្នុងសន្និសិទ្ធសារព័ត៌មានថ្ងៃ៤ ធ្នូ១៩៨៧ បន្ទាប់ពីការចុះហត្ថលេខាលើ សេចក្តីប្រកាសរួមសីហនុ.ហ៊ុន សែន៕