បេក្ខជនជាង ៦ពាន់នាក់ ចូលរួមប្រឡងចូលបម្រើការ ក្នុងវិស័យកងទ័ព

2023/03/05 04:22:26 pm        885

ភ្នំពេញ៖ បេក្ខជនមកពីគ្រប់រាជធានីខេត្ត ប្រមាណជាង ៦០០០នាក់ ដែលក្នុងនោះ មាននារីជាង ២ ៧០០នាក់ បានចូលរួមប្រឡងធ្វើជានាយទាហាន នៃកងយោធភពលខេមរភូមិន្ទ ឆ្នាំ២០២៣ បន្ទាប់ពីមានការខកខានរយៈពេល ៣ឆ្នាំ ដោយសារបញ្ហាឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ។

នៅក្នុងពិធីបើកការប្រឡង ក្រោមអធិបីតភាពឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម មានប្រសាសន៍ថា ការជ្រើសរើសនាយទាហាននេះ មានចំនួន៤វគ្គ សម្រាប់ចូលទៅបណ្ដុះបណ្ដាលវគ្គនាយកទាហានក្នុងឆ្នាំ២០២៣នេះ ទី១. វគ្គនាយទាហានសកម្មភាពជំនាន២៥ ចំនួន ១០០នាក់, ទី២. វគ្គនាយទាហានជើងគោកជំនានទី១៣ ចំនួន១០០នាក់, ទី៣. វគ្គនាយទាហានបន្តវេនជំនានទី១៤ ចំនួន១៥០នាក់ និងទី៤. វគ្គនាយទាហានជំនាញបច្ចេកទេសយោធាចំនួន ៣០នាក់។

លោកឧត្តមសេនីយ៍ឯក បន្តថា ការដាក់ពាក្យប្រឡងចូលបម្រើក្នុងវិស័យកងទ័ព នៅឆ្នាំ២០២៣ មានសន្ទុះកើនឡើងច្រើន បើធៀបនឹងការជ្រើសរើសឆ្នាំមុនៗ ព្រោះការទទួលពាក្យត្រឹមតែរយៈពេល ១៥ថ្ងៃ មានរហូតដល់ជាង ៦ពាន់នាក់ ខណៈកាលពីឆ្នាំ២០១៩ ទទួលពាក្យ១ខែ មានត្រឹមជាង ៨ពាន់នាក់។

នាយកសាលានាយទាហានសកម្ម បានប្ដេជ្ញាថា ការប្រឡងនេះ នឹងមានភាពសុក្រឹត តម្លាភាព គ្មានកិច្ចអន្តរាគមន៍ ទោះគ្មានក្រុមសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) មកចូលរួមសង្កេតការណ៍ ដោយស្ថិតក្នុងទិសស្លោក “អ្នកចេះ គឺជាប់” ។

នាយឧត្តមសេនីយ៍ ប៊ុត សុភាព បានបញ្ជាក់ថា ចំពោះវិញ្ញាសារប្រឡងចំនួន៣ ក្នុងនោះ មានវិញ្ញាសារចំណេះដឹងទូទៅភាសារ និងកាយសម្បទា។

ការប្រឡងនេះប្រព្រឹត្តិទៅតែនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ ក្នុងនោះ មាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យជាស៊ីម សន្ធរម៉ុក, វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែនវត្តភ្នំ និងវិទ្យាល័យឥន្ទ្រាទ្ទទេវី៕អត្ថបទ: បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm