ឯកឧត្តម ហ៊ុន ម៉ាណែត ផ្តល់ទស្សនៈបួនយ៉ាងដើម្បីឲ្យបុគ្គលគ្រប់រូបឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត

2023/03/05 05:18:04 pm        903

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជានាថ្ងៃទី ៤ ខែមីនាម្សិលមិញនេះ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានផ្តល់ទស្សនៈផ្ទាល់ខ្លួនចំនួនបួនយ៉ាងសម្រាប់នាំបុគ្គលគ្រប់រូប និងប្រទេសជាតិទាំងមូលឆ្ពោះទៅរក ភាពជោគជ័យក្នុងជីវិត។

ទស្សនៈទាំងបួនឯកឧត្តមបានចែករំលែកដល់សិស្សនិស្សិតនោះរួមមាន ទី១. សមត្ថភាព និងចំណេះដឹងពិតប្រាកដ, ទី២. មានប្រៀបក្នុងការប្រកួតប្រជែងក្នុងបរិបទទីផ្សារសេរី, ទី៣. ចេះចាប់ឱកាស ហើយបន្តអភិវឌ្ឍខ្លួន និងទី៤ មានភាពឯករាជ្យម្ចាស់ក្នុងការបំប្លែងគំនិតឱ្យទៅជាលទ្ធផលជាក់ស្តែង ដែលនេះស្របទៅនឹងទស្សនៈរបស់ សម្តេចតេជោ គឺ “ខ្មែរធ្វើបាន”។

ឯកឧត្តមបានបន្តទៀតថា កត្តាដែលនាំឱ្យប្រទេសជាតិទទួលបានជោគជ័យ មានជាអាទិ៍៖ ទី១. យុគសម័យបច្ចេកវិទ្យាទំនើប ដែលអាចជួយឱ្យផ្លោះរំលងដំណើរការមួយចំនួនបានប្រកបដោយប្រសិទ្ធភាព និងចីរភាព, ទី២. ខ្មែរគឺជាជាតិសាសន៍ដែលធ្លាប់មានអារ្យធម៌រុងរឿង ប៉ុន្តែបានបាត់បង់ឱកាសគ្រប់យ៉ាងដោយសារសង្គ្រាមញាំញី។

យ៉ាងណាក៏ដោយ បច្ចុប្បន្ន កត្តាសុខសន្តិភាពបានជួយឱ្យយើងមានលទ្ធភាពងើបទ្បើង និងបោះជំហានទៅមុខដោយស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។ ទី៣. ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដែលកំពុងមាន បានជួយឱ្យកាត់បន្ថយគម្លាតជាមួយបណ្តាប្រទេសក្នុងតំបន់ និងលើសាកលលោក និងទី៤. ការរក្សាបាននូវឯករាជ្យ និងស្វ័យម្ចាស់ការលើគ្រប់វិស័យ។  

ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យបងប្អូនដែលសិស្សនិស្សិតទំាងអស់ គប្បីហាត់ពត់លត់ដំខ្លួន ដោយធ្វើការពិនិត្យ និងសង្កេតលក្ខណៈធម្មជាតិរបស់រុក្ខជាតិស្មៅ មានជាអាទិ៍៖ ទី១. ធ្វើខ្លួនឱ្យសាមញ្ញ ហើយផ្ចិតផ្ចង់យកចិត្តទុកដាក់លើគ្រប់ការងារចាប់តាំងពីតូចបំផុត រហូតដល់ធំបំផុតប្រកបដោយការឱនបន្ទាបខ្លួនស្របតាមសុភាសិតខ្មែរ «ងើយស្កក ឱនដាក់គ្រាប់»។ ទី២. ត្រូវមានភាពធន់ ពីព្រោះជីវិតតែងជួបនូវភាពបរាជ័យ ប៉ុន្តែភាពតស៊ូ អំណត់ និងក្លាហាន អាចជួយបង្កើនឱកាសវិជ្ជមានជាច្រើនសម្រាប់យើង។ ទី៣. បន្តអភិវឌ្ឍខ្លួន ដោយមិនប្រៀបធៀបជាមួយអ្នកដទៃ និងទី៤. ខិតខំប្រឹងប្រែងទ្រទ្រង់ជីវភាពដោយខ្លួនឯង និងពុំត្រូវទន្ទឹងរង់ចាំការទំនុកបម្រុងពីអ្នកដទៃឡើយនោះ។

ជាមួយគ្នានោះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏សូមចូលរួមអបអរសាទរជាមួយនិស្សិតជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សាដោយភាពជោគជ័យ បន្ទាប់ពីចំណាយពេលវេលា និងកម្លាំងកាយចិត្តអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

ភាពជោគជ័យនេះ មិនអាចកាត់ផ្តាច់បានឡើយពីការចូលរួមចំណែក មាតាបិតា និងអាណាព្យាបាល ដែលតែងទំនុកបម្រុងជាប់ជាប្រចាំ ជាមួយនឹងក្តីសង្ឃឹមយ៉ាងណាឱ្យកូនជាទីស្រលាញ់ទទួលបានការអប់រំខ្ពស់ និងមានអនាគតរុងរឿង។

សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំយកអស់កម្លាំងកាយចិត្តក្នុងការជួយអប់រំផ្តល់ចំណេះដឹងប្រកបដោយគុណធម៌ សីលធម៌ ដើម្បីឱ្យនិសិ្សតទទួលបាននូវពុទ្ធិ និងសមត្ថភាព។

គណៈគ្រប់គ្រងសាលា ដែលតែងផ្តល់នូវការដឹកនាំគ្រប់គ្រង និងតម្រង់ទិសដល់និស្សិតឱ្យឆ្ពោះមុខ ធានាបាននូវធនធានមនុស្សប្រកបដោយសមត្ថភាពស្របតាមតម្រូវការជូនដល់សង្គមជាតិ និងក្រសួងអប់រំដែលយកចិត្តទុកដាក់អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលយ៉ាងមានប្រសិទ្ធភាព ធានាធ្វើយ៉ាងណាលើកកម្ពស់មូលធនមនុស្សនៅកម្ពុជាឱ្យមានកម្រិតទ្បើងស្របនឹងដំណើរអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ និងស្តង់ដារអន្តរជាតិជាដើម៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm