
បាត់ដំបង៖ ឯកឧត្តមបណ្ឌិត ស្រេង វង្សហៀង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា (CPP) ចុះជួយឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានជំរុញទៅអាជ្ញាធរឃុំព្រះផុស ត្រូវពង្រឹងផែនការអភិវឌ្ឍភូមិ-ឃុំ ដើម្បីអភិឌ្ឍមូលដ្ឋានឲ្យកាន់រែមានការរីកចម្រើន និងផ្ដល់ភាពកក់ក្ដៅដល់ពលរដ្ឋ។
នៅក្នុងពិធីផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញ របស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងពិធីប្រកាសសមាសភាពក្រុមការងារគណបក្ស ចុះជួយភូមិទាំង៩ ក្នុងឃុំព្រះផុស ដោយមានការចូលរួមពីលោកជំទាវ សុត សុវណ្ណដា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំព្រះផុស កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ស្រេង វង្សហៀង មានប្រសាសន៍ថា អាជ្ញាធរឃុំត្រូវបន្តខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ រួមទាំងការអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ដើម្បីឲ្យពលរដ្ឋរស់នៅប្រកបដោយភាពកក់ក្ដៅ ពិសេសត្រូវទប់ស្កាត់ឲ្យបាន នូវបទល្មើសផ្សេងៗ មានល្បែងស៊ីសង ក្មេងទំនើង គ្រឿងញៀន និងចោរកម្មជាដើម។
ឯកឧត្តមបានបន្តថា ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ឲ្យត្រៀមឯកសារអត្តសញ្ញាណប័ណ្ណ ឲ្យបានរួចរាល់ ដើម្បីមានសិទ្ធិបោះឆ្នោតសកល នៅខែកក្កដា ឆ្នាំ២០២៣ខាង៕អត្ថបទ បាន សុខរិទ្ធិ



