ចិន​បង្កើន​កញ្ចប់​ថវិកា​យោធា ខណៈ​ព្រមាន​ពី​ការ​គំរាមកំហែង​ពី​ខាងក្រៅ​កើនឡើង​

2023/03/06 04:24:51 pm        483

​ចិន៖ ប្រទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ការ​ចំណាយ​ខាង​យោធា​របស់​ខ្លួន​នឹង​កើន​ឡើង​ដល់​ដំណាក់កាល​ឆាប់រហ័ស​បំផុត​ក្នុង​រយៈពេល ​៤​ឆ្នាំ ដោយ​ព្រមាន​ពី​ការ​គំរាមកំហែង​ចេះតែ​កើន​ឡើង​ពី​ខាងក្រៅ នៅ​កិច្ចប្រជុំ​នៅ​សភា​ប្រថាប់ត្រា​របស់​ខ្លួន​ដែល​នឹង​ផ្ដល់​អំណាច​ដល់​លោក Xi Jinping កាន់​តំណែង​អាណត្តិ​ទី​៣ ​ជា​ប្រធានាធិបតី​របស់​ប្រទេស​ចិន​។

​ការ​បង្កើន​កញ្ចប់​ថវិកា​ការពារ​ជាតិ​ធំ​បំផុត​ទី​២ ​របស់​ពិភពលោក​នេះ​បាន​កើត​ឡើង ខណៈ​ទីក្រុង​ប៉េកាំង​បាន​ប្រកាស​គោលដៅ​កំណើន​សេដ្ឋកិច្ច​ប្រមាណ ៥%​ សម្រាប់​ឆ្នាំនេះ មួយ​ក្នុងចំណោម​កំណើន​ទាប​បំផុត​របស់​ខ្លួន​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកនេះ​។ កញ្ចប់​ថវិកា​យោធា​ដែល​បាន​គ្រោងទុក​របស់​ប្រទេស​នេះ​​ ឆ្នាំនេះ​បាន​ធ្វើ​ឲ្យ​ការ​ចំណាយ​ខាង​វិស័យ​ការពារ​ជាតិ​ឡើង​ដល់ ​១.៥៥​កោដិ​យ័ន​ស្មើ​ ២២៥​ពាន់​លាន​ដុល្លារ​អាមេរិក​កើន​ឡើង ​៧.២%​ និង​ជា​អត្រា​កំណើន​​លឿន​បំផុត​ចាប់​តាំង​ពី​ឆ្នាំ​២០១៩ ​មក​។ ​កាលពី​ឆ្នាំមុន​ប្រទេស​នេះ​បាន​បង្កើន​ជា​ផ្លូវការ​ដល់ ៧.១%។

​លោក​នាយក​រដ្ឋមន្ត្រី​ផុត​អាណត្តិ Li Keqiang បាន​ប្រាប់​គណៈប្រតិភូ​នៅ​សភាជាតិ​ប្រជាជន​ថា​ ការ​ប៉ុន​ប៉ង​ពី​ខាងក្រៅ​ក្នុង​ការ​ដាក់​សម្ពាធ និង​ទប់ទល់​ឥទ្ធិពល​របស់​ចិន​កំពុង​កើន​ឡើង​។ លោក​បាន​បន្ថែម​ថា យោធា​ត្រូវតែ​លះបង់​ថាម​ពល​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ដើម្បី​ហ្វឹកហាត់​ក្រោម​លក្ខខណ្ឌ​ប្រយុទ្ធ និង​ពង្រឹង​កិច្ចការ​យោធា​គ្រប់​គោលដៅ និង​ដែនដី​។​ ក្រុម​មន្ត្រី​អាមេរិក​ក៏បាន​ព្រមាន​ដដែលៗ​ផង​ដែរ​ថា ចិន​អាច​ក្រសោប​យក​កោះ​តៃវ៉ាន់​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។ ចិន​បាន​បង្កើន​សកម្មភាព​យោធា​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន​ទាំង​ក្នុង​សមុទ្រ ​និង​អាកាស​ជុំវិញ​កោះ​តៃវ៉ាន់ រួម​ទាំង​ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        389
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm