ទីជម្រក​ប្រមាណ ​២​ពាន់​កន្លែង​ត្រូវបាន​ឆេះ​បំផ្លាញ​ក្នុង​ជំរំ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​បង់​ក្លា​ដែ​ស​

2023/03/06 04:49:47 pm        393

​បង់ក្លាដែស៖ មន្ត្រី​ពន្លត់​អគ្គិភ័យ និង​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា អគ្គិភ័យ​ដ៏​ធំ​មួយ​បាន​ឆេះ​បំផ្លាញ​ជំរំ​ជន​ភៀស​ខ្លួន ​ដែល​មាន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ជាច្រើន​ស្នាក់នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដែ​សភាគ​ខាងត្បូង ​ធ្វើ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​គ្មាន​ទីជម្រក ប៉ុន្តែ​ពុំបាន​បណ្ដាល​ឲ្យ​នរណា​ម្នាក់​រង​របួស ឬ​ស្លាប់​នោះ​ទេ​។

​ក្រុម​មន្ត្រី​មកពី​អង្គភាព​ពន្លត់​អគ្គិភ័យ Balukhali បាន​ប្រាប់​សារព័ត៌មាន Al Jazeera ថា កូន​ផ្ទះ​តូច​ៗ​យ៉ាង​ហោច​ណាស់ ​២​ពាន់​កន្លែង​ត្រូវ​បាន​ឆេះ​បំផ្លាញ​ ឬ​ខូចខាតដោយសារ​អគ្គិភ័យ​ដែល​បាន​ឆាប​ឆេះ​កាលពី​ថ្ងៃអាទិត្យ ទី​៥​មីនា​។ អគ្គិភ័យ​នេះ​បាន​បំផ្លិចបំផ្លាញ​ជំរំ​១១ (Camp 11)​ ក្នុង​តំបន់ Cox’s Bazar ជា​ស្រុក​មួយ​ស្ថិត​នៅ​តាម​តំបន់​ព្រំដែន ជាទី​ដែល​មាន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ជាង ១​លាន​នាក់​រស់​នៅ​ ភាគច្រើន​រត់គេច​ចេញ​ពី​ការ​បង្ក្រាប​ដឹកនាំ​ដោយ​យោធា ​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​កាលពី​ឆ្នាំ​២០១៧​។

​សេចក្ដីរាយការណ៍​ចេញពី​ទីក្រុង Dhaka អ្នកសារព័ត៌មាន​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន Al Jazeera លោក Tanvir Chowdhury បាន​និយាយថា Balukhali គឺជា​ជំរំ​មួយ​ក្នុងចំណោម​ជំរំ​ ៣២ ​ក្នុង​តំបន់ ​Cox’s Bazar​។ ចំណែក​សារព័ត៌មាន​ Reuters ​វិញបាន​ដកស្រង់​សម្ដី​មន្ត្រី​នគរបាល​ក្នុងស្រុក​ម្នាក់​ឈ្មោះ Faruque Ahmed ដោយ​និយាយ​ថា ទីជម្រក​ចំនួន​ ៣​ពាន់​កន្លែង​ត្រូវ​បាន​ឆេះ​បំផ្លាញ និង​មណ្ឌល​សុខភាព​បឋម​មួយ​ត្រូវ​បាន​ឆេះ​គ្មាន​សល់។ ​ចំណែក​មូលហេតុ​នៃ​ការ​ឆេះ​នេះ​នៅ​មិនទាន់​ដឹង​នៅឡើយ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm