វាយកូនគោល៖ កីឡាការិនីកូរ៉េ Ko Jin-young បានក្លាយជាកីឡាការិនីវាយកូនគោលដំបូងគេដែលអាចការពារជើងឯកពានរង្វាន់ HSBC World Championship បានបន្ទាប់ពីជ័យជំនះនៅសិង្ហបុរី។

កីឡាការិនីលំដាប់លេខ ៥ ពិភពលោករូបនេះដែលធ្លាប់មានបញ្ហារបួសកដៃ ដែលរំខានការប្រកួតជាច្រើនកាលពីឆ្នាំ២០២២ នោះធ្វើបាន ៣អាន់ឌើផានៅថ្ងៃចុងក្រោយ និងសរុបរួម ១៧អាន់ឌើផាដើម្បីគ្រងជើងឯកពានជើងឯកពិភពលោក HSBC World Championship នេះបាន។ អ្នកលេខ២ ក្នុងការប្រកួតបានទៅកីឡាការិនីលំដាប់លេខ២ ពិភពលោក Nelly Korda ដែលធ្វើបានសរុប ១៥អាន់ឌើផា និងតាមពីក្រោយដោយកីឡាការិនីជប៉ុន Ayaka Furue ដែលធ្វើបាន ១៤អាន់ឌើផាស្មើគ្នាជាមួយកីឡាការិនីអាមេរិក Danielle Kang និង Allisen Corpuz។ ក្នុងនាមជើងឯកនេះ Ko Jin-young ទទួលបានប្រាក់រង្វាន់ ២៧០,០០០ដុល្លារអាមេរិក៕
អត្ថបទ៖នាង សុភាវុធ